ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤២៨​]​ ​(​ទូល​អំពី​ពាក្យ​ក្អែក​ថា​)​ ​អ្នកណា​ហ្ន៎​ ​បំបែក​ភ្នែក​ជា​គំរប់​ពីរ​ ​របស់​ទ្រ​ម័ក​ដំរី​ ​ឈ្មោះ​ពន្ធុ​រៈ​ ​ជា​បុគ្គល​ទ្រុស្តសីល​ ​អ្នកណា​ហ្ន៎​ ​នឹង​ធ្វើ​នូវ​កូន​ទាំងឡាយ​ ​និង​សម្បុក​របស់​យើង​ ​ព្រមទាំង​យើង​ ​ឲ្យ​មាន​សួស្តី​។​
 [​៤២៩​]​ ​(​ទូល​អំពី​ពាក្យ​ដង្កូវដួង​ថា​)​ ​ការប្រព្រឹត្តិ​ទៅ​នៃ​ឈើស្រាយ​នោះ​ ​មាននៅ​ត្រឹមណា​ ​ឈើស្រាយ​ទាំងអស់​ ​អស់រលីង​ហើយ​ ​បពិត្រមហារាជ​ ​ដង្កូវដួង​អស់​អាហារ​ហើយ​ ​លែង​ត្រេកអរ​ក្នុង​ឈើខ្លឹម​។​
 [​៤៣០​]​ ​(​ទូល​អំពី​ពាក្យ​មេតា​វ៉ៅ​ថា​)​ ​លុះ​អាត្មាអញ​នោះ​ ​បាន​ទៅ​ផុត​អំពី​ព្រះរាជនិវេសន៍​នេះ​ហើយ​ ​នឹង​តាំងទីលំនៅ​លើ​មែកឈើ​ ​ធ្វើខ្លួន​ឲ្យ​រីករាយ​។​
 [​៤៣១​]​ ​(​ទូល​អំពី​ពាក្យ​ម្រឹគ​ថា​)​ ​លុះ​អាត្មាអញ​នោះ​ ​បាន​ទៅ​ផុត​អំពី​ព្រះរាជនិវេសន៍​នេះ​ហើយ​ ​នឹង​ដើរមុខ​ហ្វូង​ ​ហើយ​ផឹក​នូវ​ទឹក​ទាំងឡាយ​ដ៏​ប្រសើរ​។​
 [​៤៣២​]​ ​(​ទូល​អំពី​ពាក្យ​ស្វា​ថា​)​ ​ព្រានព្រៃ​ឈ្មោះ​ភរ​តៈ​ ​អ្នក​នៅក្នុង​ដែ​នពា​ហិ​កៈ​ ​បាន​នាំ​យើង​ដែល​កំពុង​ស្រវឹង​ដោយ​កាម​ទាំងឡាយ​ ​ត្រេកត្រអាល​ជ្រប់​នៅក្នុង​កាម​ទាំងឡាយ​នោះ​មក​ ​សូម​សេចក្តី​ចំរើន​ ​ចូរ​មានដល់​អ្នក​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 636868097085170078
ទៅកាន់ទំព័រ៖