ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៣៧​]​ ​(​នាង​សុល​សា​ ​ពោល​ថា​)​ ​តាំងពី​កាលដែល​ខ្ញុំ​រលឹក​ឃើញ​ខ្លួន​ដរាបមក​ ​តាំងពី​ខ្ញុំ​បាន​ដល់​នូវ​ភាពជា​អ្នកដឹង​ក្តី​ដរាបមក​ ​ខ្ញុំ​មិនដែល​ស្គាល់​បុរស​ដទៃ​ ​ដែល​ជាទីស្រឡាញ់​លើសលុប​ជាង​អ្នក​ទេ​។​
 [​៤៣៨​]​ ​អ្នក​ចូរ​អញ្ជើញ​មក​ ​ខ្ញុំ​នឹង​កៀក​ឱប​នូវ​អ្នក​ ​ហើយនឹង​ធ្វើ​ប្រទក្សិណ​ ​ដ្បិត​តាំងពី​ថ្ងៃនេះ​ ​ខ្ញុំ​ ​និង​អ្នក​ ​លែង​បាន​ជួបគ្នា​ទៀតហើយ​។​
 [​៤៣៩​]​ ​(​ទេវតា​លើ​ភ្នំ​ ​ពោល​ថា​)​ ​មិនមែន​តែ​បុរស​ទេ​ ​ដែល​ជា​បណ្ឌិត​ក្នុង​ហេតុ​ទាំងពួង​ ​សូម្បី​ស្រ្តី​ក៏​ជា​បណ្ឌិត​ ​ឃើញច្បាស់​ក្នុង​ហេតុ​នោះ​ ​ៗ​ ​បាន​ដែរ​។​
 [​៤៤០​]​ ​មិនមែន​តែ​បុរស​ទេ​ ​ដែល​ជា​បណ្ឌិត​ ​ក្នុង​ហេតុ​ទាំងពួង​ ​សូម្បីតែ​ស្រ្តី​ ​ក៏​ជា​បណ្ឌិត​ ​គង់​គិតឃើញ​សេចក្តី​រហ័ស​បាន​ដែរ​។​
 [​៤៤១​]​ ​នាង​សុល​សា​ ​បាន​គិតឃើញ​ឆាប់រហ័ស​ ​ក្នុង​កាលដែល​មានហេតុ​យ៉ាង​កៀក​ជិត​ ​បាន​សម្លាប់​ចោរ​សត្តុ​កៈ​ ​ដូចជា​គេ​សម្លាប់​ម្រឹគ​នឹង​ធ្នូ​ ​ដែល​មាន​គ្រឿងផ្សំ​គ្រប់គ្រាន់​។​
 [​៤៤២​]​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​មិនដឹង​ឆាប់​នូវ​ហេតុ​ដែល​កើតឡើង​ ​បុគ្គល​អ្នកមាន​ប្រាជ្ញា​តិច​នោះ​ ​រមែង​ត្រូវ​គេ​សម្លាប់​ ​ដូចជា​ចោរ​ដែល​នាង​សុល​សា​ ​ច្រាន​ទម្លាក់​ក្នុង​ជ្រោះ​ភ្នំ​។​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636868097746927928
ទៅកាន់ទំព័រ៖