ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៤៣​]​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ដឹង​ឆាប់​នូវ​ហេតុ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​រមែង​រួចចាក​ការបៀតបៀន​របស់​សត្រូវ​ ​ដូចជា​នាង​សុល​សា​ ​រួច​អំពី​កណ្តាប់​ដៃ​នៃ​ចោរ​សត្តុ​កៈ​។​

​ចប់​ ​សុល​សា​ជាតក​ ​ទី៣​។​


​សុ​មង្គល​ជាតក​ ​ទី៤​


 [​៤៤៤​]​ ​បុគ្គល​ជាធំ​ ​បើ​បានដឹង​ថា​ ​អាត្មាអញ​ជា​អ្នក​ក្រោធ​ខ្លាំង​ ​ដូច្នេះហើយ​ ​មិន​គប្បី​ដាក់​អាជ្ញា​តែម្តង​ ​ដ្បិត​បុគ្គល​អ្នក​ក្រោធ​ ​គប្បី​ ​(​ធ្វើ​)​ ​ទោស​ ​ដែល​មិន​សមគួរ​ដល់​ខ្លួន​ជា​ ​(​ស្តេច​)​ ​ហើយ​ពោល​បង្កាច់​នូវ​កម្ម​ជា​ទុក្ខ​ដ៏​ខ្លាំង​ ​ដល់​បុគ្គល​ដទៃ​ដោយ​ឥត​ហេតុ​។​
 [​៤៤៥​]​ ​កាលណា​ ​បើ​បុគ្គល​គប្បី​ដឹង​នូវ​សេចក្តី​ជ្រះ​ថា្ល​របស់​ខ្លួន​ ​ទើប​គួរ​ពិចារណា​នូវ​សេចក្តី​ដែល​ជា​អំពើអាក្រក់​របស់​ជន​ដទៃ​ ​មួយទៀត​ ​គួរ​ពិចារណា​ឲ្យ​ឃើញច្បាស់​ខ្លួនឯង​ថា​ ​នេះ​ជា​សេចក្តី​ ​ហើយ​សឹម​ដាក់​អាជ្ញា​ដ៏​សមគួរ​ដល់​បុគ្គល​ដទៃ​នោះ​ ​ក្នុង​កាលនោះ​ចុះ​។​
 [​៤៤៦​]​ ​បុគ្គល​ណា​មិន​ជ្រប់​ដោយ​កិលេស​ ​(​អគតិ​)​ ​ពិចារណា​នូវ​ហេតុ​ដែល​ជា​ទំនង​ ​និង​មិនទំនង​ ​បុគ្គល​នោះ​ ​រមែង​មិន​ញុំាង​ខ្លួន​ ​និង​មិន​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​ក្តៅក្រហាយ​ទេ​ ​បុគ្គល​ជាធំ​ណា​ក្នុង​លោក​នេះ​ ​ជា​អ្នក​ទ្រទ្រង់នូវ​អា​ជា្ញ​ ​បុគ្គល​នោះ​ ​រមែង​មាន​គេ​គ្រប់គ្រង​ ​ដោយ​ការ​សរសើរគុណ​ ​មិន​សាបសូន្យ​ចាក​សិរី​ឡើយ​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636868098145990754
ទៅកាន់ទំព័រ៖