ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣៧​]​ ​ខ្ញុំម្ចាស់​ជា​ស្រី​ប្រទូស្ត​ ​ជា​អ្នក​បំផ្លាញ​នូវ​សេចក្តី​ចំរើន​ដល់​សេ្តច​ឈ្មោះ​មហា​បតា​បៈ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​លែង​នូវ​ធម្មបាល​នេះ​ចេញ​ ​សូម​កាត់​នូវ​ជើង​ទាំងឡាយ​របស់ខ្ញុំ​វិញ​ចុះ​។​
 ​[​៣៨​]​ ​ខ្ញុំម្ចាស់​ជា​ស្រី​ប្រទូស្ត​ ​ជា​អ្នក​បំផ្លាញ​នូវ​សេចក្តី​ចំរើន​ដល់​សេ្តច​ឈ្មោះ​មហា​បតា​បៈ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​លែង​នូវ​ធម្មបាល​នេះ​ចេញ​ ​សូម​កាត់​នូវ​ក្បាល​របស់ខ្ញុំ​ម្ចាស់​វិញ​ចុះ​។​
 [​៣៩​]​ ​ពួក​មិត្ត​អាមាត្យ​ ​និង​ជន​អ្នកមាន​ហឫទ័យ​ល្អ​របស់​សេ្តច​នេះ​ ​មិន​មាន​ទេ​ឬ​ ​បាន​ជា​មិន​និយាយ​ឃាត់​សេ្តច​ថា​ ​សូម​ព្រះអង្គ​ ​កុំ​សម្លាប់​បុត្ត​ជា​ឱរស​។​
 [​៤០​]​ ​ពួក​មិត្ត​ ​ញាតិ​ ​និង​ជន​អ្នកមាន​ហឫទ័យ​ល្អ​របស់​សេ្តច​នេះ​ ​មិន​មាន​ទេ​ឬ​ ​បាន​ជា​មិន​និយាយ​ឃាត់​សេ្តច​ថា​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​បុត្ត​ដែល​កើតអំពី​ខ្លួន​។​
 ​[​៤១​]​ ​ដើមដៃ​ទាំងឡាយ​ ​ដែល​លាប​ដោយ​ខ្លឹមចន្ទន៍​របស់​ធម្មបាល​ ​អ្នកជា​ទាយាទ​ផែនដី​ដាច់​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ជីវិត​របស់ខ្ញុំ​ម្ចាស់​នឹង​រលត់​។​

​ចប់​ ​ចុល្ល​ធម្មបាល​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636868019446579405
ទៅកាន់ទំព័រ៖