ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៥១​]​ ​បពិត្រ​ក្សត្រិយ៍​ ​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​គុណ​ទាំងឡាយ​នុ៎ះ​ ​សូមឲ្យ​ព្រះអង្គ​ឋិតនៅ​មាំ​ ​ក្នុង​ការប្រព្រឹត្តិ​ដ៏​ប្រសើរ​ ​ជា​បុគ្គល​ប្រដៅ​ងាយ​ ​មិន​មាន​សេចក្តី​ក្រោធ​ ​ជា​បុគ្គល​បាន​សេចក្តី​សុខ​ ​កុំ​បៀតបៀន​សត្វ​ ​ហើយ​រក្សា​ផែនដី​ ​លុះ​ព្រះអង្គ​ចេញផុត​អំពី​លោក​នេះ​ទៅ​ ​សូមឲ្យ​សេ្តច​យាង​ទៅកាន់​សុគតិ​។​
 ​[​៤៥២​]​ ​សេ្តច​ទ្រង់ធម៌​ ​រមែង​ប្រើ​ឧបាយ​ណែនាំ​ពួក​ជន​ ​ដោយ​ពាក្យជា​សុភាសិត​ ​ជា​គ្រឿង​ណែនាំ​ដ៏​ល្អ​ ​តាម​ហេតុ​ដ៏​ប្រកបដោយ​ធម៌​ ​ហើយ​ញុំាង​មហាជន​ ​ដែល​រជើបរជោ​ ​ឲ្យ​ត្រជាក់ស្រួល​ ​ដូចជា​មហាមេឃ​ដែ​លញុំាង​ផែនដី​ឲ្យ​ត្រជាក់​ដោយ​ទឹក​។​

​ចប់​ ​សុ​មង្គល​ជាតក​ ​ទី៤​។​


​គង្គ​មាល​ជាតក​ ​ទី៥​


 ​[​៤៥៣​]​ ​(​សេ្តច​ទ្រង់​ត្រាស់​សួរ​ភតិក​បុរស​ថា​)​ ​ប្រថពី​ ​ជា​ផែនដី​ក្តៅ​ ​ដូច​រងើកភ្លើង​ប្រកបដោយ​ដីខ្សាច់​ ​(​ក្តៅ​)​ ​ដូច​ផែះ​ ​(​ដែល​ភ្លើង​ឆេះ​)​ ​អ្នក​ច្រៀង​នូវ​ទំនុក​ទាំងឡាយ​ ​កំ​ដៅ​ថ្ងៃ​ ​មិន​ដុត​កំ​ដៅ​អ្នក​ទេ​ឬ​។​ ​ព្រះអាទិត្យ​ក្តៅ​ខាងលើ​ ​ដីខ្សាច់​ក្តៅ​ខាងក្រោម​ ​អ្នក​ច្រៀង​នូវ​ទំនុក​ទាំងឡាយ​ ​កំ​ដៅ​ថ្ងៃ​ ​មិន​ដុត​កំ​ដៅ​អ្នក​ទេ​ឬ​។​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636868098723693796
ទៅកាន់ទំព័រ៖