ព្រះត្រៃបិដក ភាគ ៥៩

 [​៤៥៩​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​បពិត្រ​ព្រះមាតា​ ​សូម​ទ្រង់ទត​នូវ​ផល​នៃ​ខន្តិ​ ​និង​សោរ​ច្ចៈ​ ​ដែល​អាច​ឃើញ​ជាក់ច្បាស់​ដោយខ្លួនឯង​ ​(​ក្នុង​បច្ចុប្បន្ន​)​ ​ព្រះ​គង្គ​មាល​បច្ចេកពុទ្ធ​នោះ​ ​ជា​បុគ្គល​ដែល​ជន​ទាំងអស់​ត្រូវ​ថា្វយ​បង្គំ​ ​យើង​ព្រមទាំង​ស្តេច​ ​និង​អាមាត្យ​ ​នាំគ្នា​ថ្វាយបង្គំ​នូវ​ព្រះ​បច្ចេកពុទ្ធ​នោះ​។​
 [​៤៦០​]​ ​អ្នក​ទាំងឡាយ​ ​កុំ​និយាយ​ពាក្យ​តិចតួច​នឹង​ព្រះ​បច្ចេកពុទ្ធ​ឈ្មោះ​គង្គ​មាល​ ​ដែល​ជា​អ្នក​សិក្សា​ក្នុង​គន្លង​នៃ​ប្រាជ្ញា​ ​របស់​ពួក​អ្នកប្រាជ្ញ​ឡើយ​ ​ព្រោះថា​ ​ព្រះ​បច្ចេកពុទ្ធ​នេះ​ ​បាន​ឆ្លង​នូវ​អន្លង់​ ​គឺ​វដ្តសង្សារ​ ​ដែល​ពួក​បុគ្គល​អ្នក​ប្រាសចាក​សោក​ ​តែង​ឆ្លង​ហើយ​ត្រាច់​ទៅ​។​

​ចប់​ ​គង្គ​មាល​ជាតក​ ​ទី៥​។​


​ចេតិយ​រាជ​ជាតក​ ​ទី៦​


 ​[​៤៦១​]​ ​(​តាបស​ ​និយាយ​ថា​)​(​១​)​ ​ធម៌​ដែល​បុគ្គល​សម្លាប់​ហើយ​ ​រមែង​សម្លាប់​វិញ​ដោយពិត​ ​ធម៌​ដែល​បុគ្គល​មិនបាន​សម្លាប់​ ​រមែង​មិន​សម្លាប់​វិញ​តិចតួច​ឡើយ​។​ ​ព្រោះហេតុនោះ​ ​ព្រះអង្គ​មិន​ត្រូវ​សម្លាប់​ធម៌​ ​ព្រះអង្គ​កុំ​ឲ្យធម៌​ដែល​ព្រះអង្គ​សម្លាប់​ហើយ​ ​ត្រឡប់​សម្លាប់​ព្រះអង្គ​វិញ​បាន​ឡើយ​។​
​(​១​)​ ​ក្នុង​ទីនេះ​ ​សំដៅ​យក​ជេដ្ឋា​ប​បាយ​ន​ធម៌​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636868099547110893
ទៅកាន់ទំព័រ៖