ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៦២​]​ ​កាលបើ​សេ្តច​ពោល​ពាក្យ​កុហក​ ​ពួក​ទេវតា​រមែង​គេច​ចេញ​ ​(​លែង​រក្សា​)​ ​សេ្តច​ណា​ជា្រប​ ​កាល​គេ​សួរ​ប្រស្នា​ ​ហើយ​ព្យាករ​ប្រស្នា​នោះ​ ​ដោយ​ប្រការ​ដទៃ​វិញ​ ​ព្រះ​ឱស្ឋ​សេ្តច​នោះ​ ​រមែង​មាន​ក្លិនស្អុយ​ផ្សាយ​ចេញទៅ​ ​ទាំង​សេ្តច​នោះ​ទៀត​ ​រមែង​ឃ្លាតចាក​ក​នែ្ល​ងរ​បស់​ខ្លួន​ ​បពិត្រ​ព្រះរាជា​ ​បើប្រសិន​ជា​ព្រះអង្គ​ទ្រង់​ពោល​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ឋិតនៅ​លើ​ផែនដី​។​
 [​៤៦៣​]​ ​សេ្តច​ណា​ជា្រប​ ​កាល​គេ​សួរ​ប្រស្នា​ហើយ​ ​ក៏​ព្យាករ​ប្រស្នា​នោះ​ដោយ​ប្រការ​ដទៃ​វិញ​ ​ភ្លៀង​រមែង​ធ្លាក់ចុះ​ក្នុង​កាលមិនគួរ​ ​(​ក្នុង​ដែន​)​ ​របស់​សេ្តច​នោះ​ ​ភ្លៀង​រមែង​មិន​ធ្លាក់ចុះ​ក្នុង​កាលគួរ​ ​(​ក្នុង​ដែន​របស់​សេ្តច​នោះ​)​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​នូវ​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ទ្រង់​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដី​ ​(​ត្រឹម​ព្រះ​ជា​ណុ​)​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636868099746702309
ទៅកាន់ទំព័រ៖