ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៦៤​]​ ​បពិត្រ​ព្រះអង្គ​ជាធំ​ក្នុង​ទិស​ ​សេ្តច​ណា​ជា្រប​ ​កាល​គេ​សួរ​ប្រស្នា​ហើយ​ ​ក៏​ព្យាករ​ប្រស្នា​នោះ​ដោយ​ប្រការ​ដទៃ​វិញ​ ​អណ្តាត​របស់​សេ្តច​នោះ​ ​រមែង​បែក​ជា​ពីរ​ ​ដូចជា​អណ្តាត​នៃ​ពស់​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដី​ក្រៃលែង​ ​(​ជាង​នេះ​ ​គឺ​ត្រឹម​ចង្កេះ​)​។​
 ​[​៤៦៥​]​ ​បពិត្រ​ព្រះអង្គ​ជាធំ​ក្នុង​ទិស​ ​ស្តេច​ណា​ជ្រាប​ ​កាល​គេ​សួរ​ប្រស្នា​ហើយ​ ​ក៏​ព្យាករ​ប្រស្នា​នោះ​ដោយ​ប្រការ​ដទៃ​វិញ​ ​ស្តេច​នោះ​ ​មិន​មាន​អណ្តាត​ ​ដូច​ត្រី​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ទ្រង់​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដី​ក្រៃលែង​ ​(​ជាង​នេះ​ ​គឺ​ត្រឹម​ផ្ចិត​)​។​
 ​[​៤៦៦​]​ ​សេ្តច​ណា​ជ្រាប​ ​កាល​គេ​សួរ​ប្រស្នា​ហើយ​ ​ក៏​ព្យាករ​ប្រស្នា​នោះ​ដោយ​ប្រការ​ដទៃ​វិញ​ ​ក្នុង​ត្រកូល​ស្តេច​នោះ​ ​កើត​តែ​កូនស្រី​ ​កូនប្រុស​មិនកើត​ទេ​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ទ្រង់​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ ​ចូល​ទៅកាន់​ផែនដី​ក្រៃលែង​ ​(​ជាង​នេះ​ ​គឺ​ត្រឹម​ដោះ​)​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636868099980285669
ទៅកាន់ទំព័រ៖