ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៦៧​]​ ​សេ្តច​ណា​ជា្រប​ ​កាល​គេ​សួរ​ប្រស្នា​ហើយ​ ​ក៏​ព្យាករ​ប្រស្នា​នោះ​ ​ដោយ​ប្រការ​ដទៃ​វិញ​ ​កូនប្រុស​របស់​សេ្តច​នោះ​ ​រមែង​មិន​មាន​ឡើយ​ ​បើជា​មាន​ ​រមែង​គេច​ចេញទៅ​កាន់​ទិសតូច​ទិសធំ​បាត់​អស់​ ​បពិត្រ​ព្រះរាជា​ ​បើ​ព្រះអង្គ​ទ្រង់​ពោល​ពាក្យពិត​ ​សូមឲ្យ​ព្រះអង្គ​ទ្រង់​ឋិតនៅ​ដូចដើម​ ​បពិត្រ​ព្រះបាទ​ចេតិយៈ​ ​បើ​ព្រះអង្គ​ ​ទ្រង់​ពោល​ពាក្យ​កុហក​ ​សូមឲ្យ​ព្រះអង្គ​ចូល​ទៅកាន់​ផែនដី​ក្រៃលែង​ ​(​ជាង​នេះ​ទៅទៀត​ ​គឺ​លិច​ផុត​)​។​
 [​៤៦៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សេ្តច​នោះ​ ​កាលពីដើម​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​(​ដល់​មក​ខាងក្រោយ​)​ ​ត្រូវ​ឥសី​ផ្តាសា​ហើយ​ ​ក៏​បែរជា​មាន​សភាព​សាបសូន្យ​ ​ដល់វេន​របស់​ខ្លួន​ចូល​ទៅកាន់​ផែនដី​ ​ព្រោះហេតុនោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ទើប​មិន​សរសើរ​នូវ​ការ​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា​ ​បុគ្គល​គួរ​ជា​អ្នកមាន​ចិត្ត​មិន​ប្រទូស្ត​ ​ហើយ​ពោល​នូវ​វាចា​ដ៏​ប្រកបដោយ​សច្ចៈ​។​

​ចប់​ ​ចេតិយ​រាជ​ជាតក​ ​ទី៦​។​


​ឥន្រ្ទិយ​ជាតក​ ​ទី៧​


 ​[​៤៦៩​]​ ​(​គ្រូ​ឈ្មោះ​សរ​ភង្គ​ ​ពោល​ថា​)​ ​ម្នាល​នារ​ទៈ​ ​បុគ្គល​ណា​ ​លុះអំណាច​នៃ​ឥន្ទ្រិយ​ទាំងឡាយ​ព្រោះ​កាម​ ​បុគ្គល​នោះ​ ​លះបង់​នូវ​លោក​ទាំងពីរ​ ​(​ហើយ​កើត​ក្នុង​នរក​)​ ​សូម្បី​រស់នៅ​ ​រមែង​រីងស្ងួត​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636868100294683652
ទៅកាន់ទំព័រ៖