ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៨៣​]​ ​បុគ្គល​ណា​ ​មិន​បៀតបៀន​នូវ​ពួក​សត្វ​ ​មិន​ធ្វើ​នូវ​បាប​ ​ព្រោះ​ ​(​ខ្លាច​)​ ​ការ​តិះដៀល​អំពី​អ្នកដទៃ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តែង​សរសើរ​នូវ​បុគ្គល​អ្នកខ្លាច​បាប​ ​មិន​សរសើរ​នូវ​បុគ្គល​អ្នក​ក្លៀវក្លា​ក្នុង​ការធ្វើបាប​នោះ​ឡើយ​ ​ដ្បិត​សប្បុរស​ទាំងឡាយ​ ​តែង​មិន​ធ្វើបាប​ ​ព្រោះ​ខ្លាច​ ​(​ពាក្យ​ដំ​ណេះ​ដំនៀល​នោះ​)​។​
 [​៤៨៤​]​ ​បុគ្គល​ចូល​ទៅ​កើត​ក្នុង​ពួក​ក្សត្រិយ៍​ ​ដោយ​ព្រហ្មចរិយ​ធម៌​ដ៏​ថោកទាប​ ​បុគ្គល​ចូល​ទៅកាន់​ភាពជា​ទេវតា​ ​ដោយ​ព្រហ្មចរិយ​ធម៌​យ៉ាង​កណ្តាល​ ​បុគ្គល​បរិសុទ្ធ​ដោយ​ព្រហ្មចរិយ​ធម៌​ដ៏​ឧត្តម​។​
 [​៤៨៥​]​ ​ការ​ឲ្យ​ទាន​ ​ពិតជា​អ្នកប្រាជ្ញ​សរសើរ​ដោយ​ចំណែក​ច្រើន​ ​ក៏​មែនហើយ​ ​តែថា​ ​ចំណែក​ធម៌​ប៉ុណ្ណោះ​ ​ប្រសើរ​ជាង​ទាន​ ​ព្រោះ​ពួកសប្បុរស​អ្នកមាន​ប្រាជ្ញា​ក្នុង​កាលមុន​ ​និង​កាលមុន​ទៅទៀត​ ​បាន​ត្រាស់​ដឹង​នូវ​និព្វាន​ធម៌​។​

​ចប់​ ​អាទិ​ត្ត​ជាតក​ ​ទី៨​។​


​អ​ដ្ឋាន​ជាតក​ ​ទី៩​


 [​៤៨៦​]​ ​(​មហា​ធន​តាបស​ ​និយាយ​ថា​)​ ​ក្នុង​កាលណា​ ​ទន្លេ​គង្គា​បែរជា​មាន​ផ្កា​កុមុទ​ ​ទាំង​មាន​ទឹក​ ​និង​សត្វ​តា​វ៉ៅ​ ​បែរជា​មាន​សម្បុរ​ដូច​ស័ង្ខ​ ​ដើម​ព្រីង​ ​បែរជា​បព្ចោញ​ផ្លែ​ត្នោត​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ ​ក្នុង​កាលនោះ​ដោយពិត​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636868101530044310
ទៅកាន់ទំព័រ៖