ព្រះត្រៃបិដក ភាគ ៥៩

 ​[​៤៨៧​]​ ​ក្នុង​កាលណា​ ​សំពត់​បា​វារៈ​ ​៣​ ​យ៉ាង​ ​គឺ​សំពត់​ដែល​ធ្វើ​ដោយ​ផ្កា​ស្រកា​អណ្តើក​ ​១​ ​សំពត់​ដែល​ធ្វើ​ដោយ​ប៉ុយ​ ​១​ ​សំពត់​ដែល​ធ្វើ​ដោយ​លាយ​គ្នា​ទាំងពីរ​មុខ​ ​១​ ​ប្រែជា​សំពត់​សម្រាប់​ដណ្តប់​ក្នុង​រដូវរងា​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៨៨​]​ ​ក្នុង​កាលណា​ ​គេ​យកជើង​សត្វ​មូស​ទាំងឡាយ​ ​មក​ធ្វើជា​សើន​យ៉ាង​ល្អ​ឲ្យ​មាំ​ ​មិន​ឲ្យ​កក្រើក​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៨៩​]​ ​ក្នុង​កាលណា​ ​គេ​យក​ស្នែង​ទន្សាយ​ ​មក​ធ្វើជា​បង្អោង​សម្រាប់​ឡើង​កាន់​ឋានសួគ៌​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩០​]​ ​ក្នុង​កាលណា​ ​ពួក​កណ្តុរ​ ​ឡើង​តាម​បង្អោង​ទៅ​ទំពាស៊ី​នូវ​ដួងព្រះចន្ទ​ ​ទាំង​ដេញ​រាហូ​ឲ្យ​រត់​ទៅ​បាន​ ​កាលបើ​យ៉ាងនេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
 [​៤៩១​]​ ​ក្នុង​កាលណា​ ​ពួក​រុយ​ហើរ​ទៅ​ទាំងហ្វូង​ ​ក្រេប​ផឹក​នូវ​សុរា​ក្នុង​ក្អម​ ​ហើយ​សម្រេចការ​នៅក្នុង​រងើកភ្លើង​បាន​ ​កាលបើ​យើង​នេះ​ ​ទើប​ ​(​យើង​និង​នាង​)​ ​បាន​ចួប​គ្នា​ក្នុង​កាលនោះ​ដោយពិត​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636868101905685796
ទៅកាន់ទំព័រ៖