ព្រះត្រៃបិដក ភាគ ៥៩
សុសនី្ធជាតក ទី១០
[៤៧] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) ក្លិននៃផ្កាតិមិរព្រឹក្ស
(១) រមែងផ្សាយទៅ សមុទ្រដែលពេញដោយទឹក មានសំឡេងគឹកកង បពិត្រស្តេចតម្ពៈ ព្រោះថា នាងសុសនី្ធ (នៅ) ក្នុងទីឆ្ងាយពីនគរនេះ កាមទាំងឡាយ តែងចាក់ដោតខ្ញុំ។
[៤៨] (សេ្តចគ្រុឌ ពោលថា) អ្នកឆ្លងសមុទ្របាន ដោយប្រការដូចម្តេច អ្នកឃើញកោះឈ្មោះសេរុម ដោយប្រការដូចម្តេច ម្នាលអគ្គៈ ការជួបប្រសព្វនាងសុសន្ធី និងអ្នក បានមានមកដោយប្រការដូចម្តេច។
[៤៩] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) នាវារបស់ពួកឈ្មួញ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆា បែកធ្លាយដោយមង្ករ ខ្ញុំក៏ឆ្លងសមុទ្រដោយផែនក្តារ។
[៥០] នាងសុសនី្ធនោះ ជាស្រ្តីមានវាចាទន់ពីរោះ មានក្លិនដូចខ្លឹមចន្ទន៍ អស់កាលជានិច្ច ជាស្រ្តីចំរើន ស្រង់ខ្ញុំដោយអវយវៈ ដូចមាតាត្រកងនូវបុត្តដែលកើតអំពីទ្រូង។
(១) តិមិរព្រឹក្សនេះ ជាឈ្មោះឈើមួយបែប ក្នុងអដ្ឋកថាពន្យល់ថា ឈើនេះច្រើនដុះចោមរោមដើមជ្រៃ ឈើនេះ ប្រហែលជាស្អំ ឬខ្សួស ឬក៏សំបួរមាសទេដឹង។ អ្នកពិនិត្យ។
ID: 636868020218503556
ទៅកាន់ទំព័រ៖