ព្រះត្រៃបិដក ភាគ ៥៩

 ​[​៥២៩​]​ ​ម្នាល​សេក​ ​អ្នកមាន​ស្លាប​ជា​យាន​ ​ហើរ​ទៅ​ឰដ៏​អាកាស​ ​យើង​ឲ្យពរ​ដល់​អ្នក​ ​ម្នាល​បក្សី​ ​បើ​អ្នកមាន​ចិត្ត​ប្រាថ្នា​នូវ​ពរ​ណាមួយ​ ​ចូរ​ទទួលយក​នូវ​ពរ​នោះ​ចុះ​។​
 [​៥៣០​]​ ​(​សេ្តច​សេក​.​.​.​)​ ​ម្នាល​ហង្ស​ ​អ្នក​គប្បី​ឲ្យ​នូវ​ពរ​ដល់​ខ្ញុំ​ ​សូមឲ្យ​ដើមឈើ​នេះ​ ​ត្រឡប់​មាន​អាយុ​រស់​វិញ​ ​សូមឲ្យ​ដើមឈើ​នោះ​ ​មាន​មែក​ ​មាន​ផ្លែ​ ​លូតលាស់​ល្អ​ ​មាន​ផ្លែ​មាន​រសផ្អែម​ល្អ​។​
 [​៥៣១​]​ ​(​សេ្តច​ហង្ស​.​.​.​)​ ​ម្នាល​សំឡាញ់​ ​អ្នក​ចូរ​មើល​ដើមឈើ​ដែល​មាន​ផ្លែ​ដ៏​លើសលុប​នេះ​ចុះ​ ​ទីលំនៅ​របស់​អ្នក​ ​ចូរ​កើតជា​មួយ​នឹង​ដើម​ល្វា​ ​ដើម​ល្វា​នោះ​ ​ចូរ​មាន​មែក​ ​មាន​ផ្លែ​លូតលាស់​ល្អ​ ​មាន​ផ្លែ​មាន​រសផ្អែម​ល្អ​។​
 [​៥៣២​]​ ​(​សេ្តច​សេក​.​.​.​)​ ​បពិត្រ​សក្កៈ​ ​កាលបើ​យ៉ាងនេះ​ ​សូមឲ្យ​ព្រះអង្គ​បាន​សេចក្តី​សុខ​ ​ព្រមទាំង​ពួក​ញាតិ​ទាំងអស់​ ​ឲ្យ​ដូច​ខ្ញុំ​ដែល​បាន​សេចក្តី​សុខ​ ​ព្រោះ​បានឃើញ​ដើមឈើ​ ​ប្រកបដោយ​ផ្លែ​ក្នុងថ្ងៃនេះ​ឯង​។​
 [​៥៣៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះឥន្ទ​បានឮ​ពាក្យ​សេក​ហើយ​ ​ក៏​ធ្វើ​នូវ​ដើមឈើ​នោះ​ ​ឲ្យ​មាន​ផ្លែ​ ​រួច​ចៀសចេញ​ទៅកាន់​នន្ទ​នវន​ឧទ្យាន​របស់​ពួក​ទេវតា​ ​ជាមួយនឹង​ប្រពន្ធ​។​

​ចប់​ ​មហា​សុ​វរា​ជ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636868105141040848
ទៅកាន់ទំព័រ៖