ព្រះត្រៃបិដក ភាគ ៥៩

 ​[​៥៤៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ព្រះឥន្ទ​បានឮ​ពាក្យ​សេក​ហើយ​ ​ក៏​ធ្វើ​នូវ​ឈើ​នោះ​ ​ឲ្យ​មាន​ផ្លែ​ ​រួច​ក៏​ចៀសចេញ​ទៅកាន់​នន្ទ​នវន​ឧទ្យាន​នៃ​ទេវតា​ទាំងឡាយ​ ​ជាមួយនឹង​ភរិយា​។​

​ចប់​ ​ចុល្ល​សុ​វក​រាជ​ជាតក​ ​ទី៤​។​


​ហរិ​តច​ជាតក​ ​ទី៥​


 [​៥៤៤​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ ​ទ្រង់​ត្រាស់​សួរ​តាបស​ថា​)​ ​បពិត្រ​មហាព្រហ្ម​ ​ខ្ញុំ​បានឮ​ថា​ ​ព្រះហរិ​ត​តាបស​បរិភោគ​កាម​ ​ពាក្យ​នុ៎ះ​ ​ទទេ​ទេ​ឬ​ ​លោក​ជា​បុគ្គល​បរិសុទ្ធ​ទេ​ឬ​។​
 ​[​៥៤៥​]​ ​(​ហរិត​តាបស​ពោធិសត្វ​ ​តប​ថា​)​ ​បពិត្រមហារាជ​ ​ពាក្យ​ដែល​ទ្រង់​បាន​ព្រះ​សណ្តាប់​មក​យ៉ាងណា​ ​ពាក្យ​នុ៎ះ​ ​ពិត​យ៉ាងនោះ​ហើយ​ ​អាត្មាភាព​ជា​បុគ្គល​បាន​ដើរ​ ​ទៅកាន់​ផ្លូវខុស​ ​ជ្រប់​នៅក្នុង​អារម្មណ៍​ដែល​ជាទី​តាំង​នៃ​សេចក្តី​វង្វេង​។​
 [​៥៤៦​]​ ​(​ព្រះរាជា​.​.​.​)​ ​បើ​បុគ្គល​មិន​អាច​ដើម្បី​បន្ទោបង់​នូវ​គំនិត​មិនល្អ​ ​គឺ​រាគៈ​ ​ដែល​កើតឡើង​ ​ដោយ​ប្រាជ្ញា​ណា​បានទេ​ ​ប្រាជ្ញា​នោះ​ ​នឹង​ចាត់ថា​មានប្រយោជន៍​ ​ជា​គុណជាតិ​ដ៏​ល្អិត​ ​អាច​គិតឃើញ​នូវ​របស់​ល្អ​ដូចម្តេច​បាន​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636868106151938668
ទៅកាន់ទំព័រ៖