ព្រះត្រៃបិដក ភាគ ៥៩
[៥៦៦] បុគ្គលបួសដើរបិណ្ឌបាត ការចិញ្ចឹមជីវិតនោះ ប្រសើរជាងការស្វែងរកខុសធម៌។
[៥៦៧] បុគ្គលបួសដើរបិណ្ឌបាត មិនបៀតបៀនជនដទៃក្នុងលោក ការនោះប្រសើរជាងរាជសម្បត្តិទៅទៀត។
[៥៦៨] (មហាជន និយាយថា) ព្រះចន្ទមានកំឡាំង ព្រះអាទិត្យមានកំឡាំង ពួកសមណព្រាហ្មណ៍មានកំឡាំង ច្រាំងសមុទ្រមានកំឡាំង ឯពួកស្រី្តមានកំឡាំងលើសលុបជាងកំឡាំង (នោះ ៗ ទៅទៀត)។
[៥៦៩] ដូចជារាជធីតាឈ្មោះចន្ទវតី បានញុំាងឥសីឈ្មោះលោមសកស្សបៈមានតបៈដ៏ខ្ពង់ខ្ពស់ ឲ្យបូជានូវការបូជាឈ្មោះរាជបេយ្យៈ គឺបូជាដោយការសម្លាប់សត្វចិញ្ចឹម ដើម្បីប្រយោជន៍ដល់បិតា។
[៥៧០] (តាបស...) អំពើដែលធ្វើដោយសេចក្តីលោភនោះ ជាអំពើក្តៅក្រហាយ មានកាមជាហេតុ អាត្មានឹងស្វែងរកឫសនៃអំពើនោះ នឹងកាត់នូវរាគៈ ព្រមទាំងចំណង។
[៥៧១] មុខគួរតិះដៀលនូវកាមទាំងឡាយដ៏ច្រើនក្រៃពេកក្នុងលោក បពិត្រព្រះរាជា ការព្យាយាមដុតបំផ្លាញកិលេស ប្រសើរបំផុត ជាងកាមគុណទាំងឡាយ អាត្មានឹងលះបង់កាម ហើយធ្វើព្យាយាមបំផ្លាញកិលេស ឯដែន និងនាងចន្ទវតី ចូរជារបស់ព្រះអង្គវិញចុះ។
ចប់ លោមសកស្សបជាតក ទី៧។
ID: 636868107797882810
ទៅកាន់ទំព័រ៖