ព្រះត្រៃបិដក ភាគ ៥៩

 ​[​៥៧៥​]​ ​(​ចាក្រពាក​.​.​.​)​ ​ម្នាល​ក្អែក​ ​ផ្លែឈើ​ទាំងឡាយ​ ​មិន​មាន​ក្នុង​ស្រះ​ទេ​ ​ពួក​ចាក្រពាក​បាន​សាច់​បរិភោគ​អំពី​ណា​ ​ពួក​យើង​ជា​អ្នក​បរិភោគ​សារាយ​ ​បរិភោគ​តែ​ទឹក​មិន​ល្អក់​ ​(​ពួក​យើង​មិន​ធ្វើបាប​ ​ព្រោះហេតុតែ​ចំណី​ឡើយ​)​ ​ពួក​យើង​មាន​សភាព​ជា​អ្នក​ឥត​ភ័យ​ ​ត្រាច់​ទៅ​ផ្សេង​ ​ៗ​ ​ក្នុង​ស្រះ​។​
 [​៥៧៦​]​ ​(​ក្អែក​.​.​.​)​ ​ម្នាល​ចាក្រពាក​ ​ភោជន​នេះ​ ​មិន​គាប់ចិត្ត​យើង​ទេ​ ​ខ្លួន​អ្នកមាន​សភាព​ប្រហែល​នឹង​ភោជន​ក្នុង​លំនៅ​នេះ​ ​កាល​ដើម​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ ​(​យ៉ាងនេះ​)​ ​ខាងក្រោយ​មក​ ​ខ្ញុំ​មាន​សេចក្តី​ត្រិះរិះ​ផ្សេង​ ​សេចក្តី​សង្ស័យ​របស់ខ្ញុំ​ ​ក៏​កើតមាន​ក្នុង​ហេតុ​នុ៎ះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​៥៧៧​)​ ​ឯ​ខ្លួន​យើង​ ​តែង​បាន​បរិភោគ​សាច់​ ​និង​ផ្លែឈើ​ទាំងឡាយ​ផង​ ​នូវ​ចំណីអាហារ​ដែល​លាយ​អំបិល​ ​និង​ប្រេង​ទាំងឡាយ​ផង​ ​ខ្លួន​យើង​តែង​បាន​បរិភោគ​នូវ​រស​ក្នុង​ពួក​មនុស្ស​ ​ដូច​បុគ្គល​ក្លៀវក្លា​បាន​ឈ្នះ​នូវ​ប្រធាន​នៃ​សង្គ្រាម​ ​ម្នាល​ចាក្រពាក​ ​ឯ​សម្បុរ​របស់ខ្ញុំ​ ​មិន​ដូចជា​សម្បុរ​របស់​អ្នក​ទេ​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636868108402007364
ទៅកាន់ទំព័រ៖