ព្រះត្រៃបិដក ភាគ ៥៩

 ​[​៥៧៨​]​ ​(​ចាក្រពាក​.​.​.​)​ ​អ្នកជា​សត្វ​មាន​អាហារ​មិន​ស្អាត​ ​តែង​លប​ឆក់​ក្នុង​ខណៈ​ ​(​ដែលគេ​ធ្វេស​ប្រហែល​)​ ​អ្នកឯង​ ​តែង​បាន​នូវ​ចំណីអាហារ​ ​និង​ទឹកផឹក​ដោយ​លំបាក​ ​ម្នាល​ក្អែក​ ​អ្នកឯង​ ​មិន​ត្រេកអរ​ដោយ​ផ្លែឈើ​ទាំងឡាយ​ ​មួយទៀត​ ​សាច់​ទាំងឡាយ​ណា​ ​ដែល​មាននៅ​ក្នុង​កណ្តាល​នៃ​ព្រៃស្មសាន​ ​អ្នក​មិន​ត្រេកអរ​នឹង​សាច់​នោះ​ឡើយ​។​
 [​៥៧៩​]​ ​ម្នាល​ក្អែក​ ​បុគ្គល​ណា​ ​ជា​អ្នក​លប​ឆក់​ ​ក្នុង​ខណៈ​ ​(​ដែលគេ​ធ្វេសប្រហែស​)​ ​បាន​នូវ​ភោគៈ​ទាំងឡាយ​ ​ដោយ​អំពើ​ដ៏​អាក្រក់​ ​ហើយ​បរិភោគ​ ​ដល់​មក​ខាងក្រោយ​ ​អ្នកផង​នឹង​តិះដៀល​បុគ្គល​នោះ​ ​បុគ្គល​ដែល​ត្រូវ​គេ​តិះដៀល​នោះ​ ​រមែង​សាបសូន្យ​ ​ចាក​សម្បុរ​ ​និង​កំឡាំង​។​
 [​៥៨០​]​ ​បុគ្គល​បើទុកជា​បរិភោគ​របស់​ត្រជាក់​ ​(​ឥត​ទោស​)​ ​សូម្បី​តិចតួច​តែ​ជា​អ្នក​មិន​បៀតបៀន​ជន​ដទៃ​ ​ដោយ​អំពើអាក្រក់​ ​កំឡាំង​ ​និង​សម្បុរ​ ​រមែង​កើតមាន​ដល់​បុគ្គល​នោះ​ ​ព្រោះថា​ ​សម្បុរ​ទាំងអស់​ ​មិនមែន​សុទ្ធតែ​សម្រេច​មក​អំពី​អាហារ​ទេ​។​

​ចប់​ ​ចក្កវាក​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636868108677273108
ទៅកាន់ទំព័រ៖