ព្រះត្រៃបិដក ភាគ ៥៩

​ហលិទ្ទ​រាគ​ជាតក​ ​ទី៩​


 [​៥៨១​]​ ​(​នាង​កុមារិកា​ ​និយាយ​នឹង​តាបស​កុមារ​ថា​)​ ​ការដែល​លោក​អត់ទ្រាំ​ក្នុង​ព្រៃ​ ​ជា​សេនាសនៈ​ដ៏​ស្ងាត់​ ​ជា​ការ​ប្រពៃ​ហើយ​ ​តែថា​ពួក​ជន​ណា​ ​អត់ទ្រាំ​នៅក្នុង​ស្រុក​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ប្រសើរ​លើសលុប​ជាង​លោក​ទៅទៀត​។​
 [​៥៨២​]​ ​(​តាបស​កុមារ​ ​សួរ​តាបស​ពោធិសត្វ​ជា​បិតា​ថា​)​ ​បពិត្របិតា​ ​លុះដល់​ខ្ញុំ​ចេញ​អំពី​ព្រៃ​មកកាន់​ស្រុក​ ​តើ​គួរ​សេពគប់​បុរស​មាន​សីល​ដូ​ចមេ្តច​ ​មាន​វត្ត​ដូចម្តេច​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​បិតា​ប្រាប់​ហេតុ​នោះ​។​
 [​៥៨៣​]​ ​(​តាបស​ពោធិសត្វ​.​.​.​)​ ​នែ​បា​ ​បើ​បុគ្គល​ណា​ស្និទ្ធស្នាល​នឹង​អ្នក​ ​ថែមទាំង​គាប់ចិត្ត​នឹង​សេចក្តី​ស្និទ្ធស្នាល​របស់​អ្នក​ ​ហើយ​ស្តាប់​បង្គាប់​ ​និង​អត់ទ្រាំ​ ​(​នូវ​ពាក្យសំដី​)​ ​អ្នក​ចេញ​អំពី​ព្រៃ​នេះ​ទៅ​ ​ចូរ​សេពគប់​បុគ្គល​នោះ​ចុះ​។​
 ​[​៥៨៤​]​ ​បុគ្គល​ណា​មិន​មានអំពើ​អាក្រក់​ ​ដោយ​កាយវាចា​ចិត្ត​ ​អ្នក​ចេញ​អំពី​ព្រៃ​នេះ​ទៅ​ ​ចូរ​តាំងខ្លួន​ដូចជា​កូន​ ​ហើយ​សេពគប់​បុគ្គល​នោះ​ចុះ​។​
 [​៥៨៥​]​ ​មួយទៀត​ ​បុគ្គល​ណា​ប្រព្រឹត្ត​តាម​ធម៌​ ​ទោះបី​កំពុង​ប្រព្រឹត្ត​ ​ក៏​មិន​ប្រកាន់ខ្លួន​ ​លុះដល់​អ្នក​ចេញ​អំពី​ព្រៃ​នេះ​ទៅ​ ​ចូរ​សេពគប់​នូវ​បុគ្គល​ដែល​ជា​អ្នកធ្វើ​អំពើ​ដ៏​បរិសុទ្ធ​ ​ប្រកបដោយ​ប្រាជ្ញា​នោះ​ចុះ​។​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636868109036533657
ទៅកាន់ទំព័រ៖