ព្រះត្រៃបិដក ភាគ ៥៩

សមុគ្គ​ជាតក​ ​ទី១០​


 [​៥៩០​]​ ​(​តាបស​ពោធិសត្វ​ ​សួរ​អារក្សទឹក​ថា​)​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ចុះ​អ្នក​ទាំង​ ​៣​ ​នាក់​ ​មក​អំពី​ទីណា​ ​អ្នក​មក​ស្រួល​ហើយ​ ​ចូរ​មក​អង្គុយ​លើ​អាសនៈ​ទៅ​ ​នែអ្នក​ដ៏​ចំរើន​ ​អ្នកមាន​សេចក្តី​សុខ​ស្រួល​ ​មិន​មាន​ជម្ងឺ​ដម្កា​ត់​ទេ​ឬ​ ​ព្រោះ​យូរណាស់​ហើយ​ ​អ្នក​ទាំងឡាយ​ទើប​មក​ក្នុង​ទីនេះ​។​
 [​៥៩១​]​ ​(​ទាន​វៈ​(​១​)​ ​តបនឹង​តាបស​ថា​)​ ​ខ្ញុំ​មក​ក្នុង​ទីនេះ​តែម្នាក់ឯង​ទេ​ ​ខ្ញុំ​មិន​មាន​អ្នកណាមួយ​ជា​គំរប់​ពីរ​ទេ​ ​បពិត្រ​ឥសី​ ​លោក​សំដៅ​ហេតុអ្វី​ ​បាន​ជា​ពោល​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​ចុះ​អ្នក​ទាំង​ ​៣​ ​នាក់​មក​អំពី​ទីណា​។​
 [​៥៩២​]​ ​(​តាបស​.​.​)​ ​ខ្លួន​អ្នកឯង​ម្នាក់​ផង​ ​ភរិយា​ជាទីស្រឡាញ់​របស់​អ្នក​ដែល​អ្នក​ដាក់​ក្នុង​ស្មុគ្រ​ ​ហើយ​លេប​ចូល​ទៅ​ក្នុង​ពោះ​ផង​ ​ភរិយា​នោះ​ ​ដែល​អ្នករក្សា​ហើយ​នៅក្នុង​ពោះ​សព្វកាល​ ​ត្រេកអរ​ជាមួយនឹង​ ​(​វិ​ជា្ជ​ធរ​)​ ​ជា​វាយុ​បុត្ត​ ​ក្នុង​ស្មុគ្រ​នោះ​ផង​។​
​(​១​)​ ​អសុ​រៈ​ ​សាម័ញ្ញ​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636868109752454605
ទៅកាន់ទំព័រ៖