ព្រះត្រៃបិដក ភាគ ៥៩
[៦០១] (មេចចក និយាយតបថា) នែសំឡាញ់ អ្នកឯងទេតើ ជាសត្វឆ្កួតខ្លៅ មិនចេះពិចារណាអ្វីសោះ អ្នកឯងធ្វើពុតជាស្លាប់ ហើយក្រឡេកមើលខុសកាល។
[៦០២] (អភិសម្ពុទ្ធគាថា) អ្នកប្រាជ្ញមិនគប្បីក្រឡេកមើលក្នុងកាលមិនគួរទេ គប្បីក្រឡេកមើលតែក្នុងកាលដ៏គួរ បុគ្គលណា ក្រឡេកមើលក្នុងកាលមិនគួរ បុគ្គលនោះ រមែងសោកស្រណោះ ដូចចចកឈ្មោះបូតិមំសៈ។
[៦០៣] (មេចចក និយាយនឹងមេពពែថា) ម្នាលសំឡាញ់ សេចក្តីស្រឡាញ់របស់យើង សូមឲ្យមាននៅដដែល សូមនាងឲ្យរង្វាន់ដល់យើង ប្តីរបស់យើងរស់ដោយខ្លួនឯងវិញហើយ កាលបើខ្ញុំសួរអំពីសេចក្តីស្រឡាញ់ហើយ (គប្បីមកជាមួយនឹងយើង)។
[៦០៤] (មេពពែ...) នែសម្លាញ់ របស់ជាទីស្រឡាញ់ ចូរមានដល់នាងដូចដែលចុះ ឥឡូវយើងឲ្យរង្វាន់ដល់នាងហើយ (តែថា) យើងនឹងមកជាមួយនឹងបរិវារច្រើន (បើដូច្នោះ) នាងចូររៀបភោជនទទួលផង។
[៦០៥] (មេចចក...) បរិវាររបស់នាង ដូចម្តេចទៅ ខ្ញុំនឹងរៀបភោជនចាំទទួលពួកបរិវាររបស់នាង បរិវារនាងទាំងអស់នោះ តើមានឈ្មោះដូចម្តេច យើងសួរ នាងចូរប្រាប់នូវបរិវារនោះ។
ID: 636868110656056288
ទៅកាន់ទំព័រ៖