ព្រះត្រៃបិដក ភាគ ៥៩
[៦០៦] (មេពពែ...) (ឆ្កែ ៤ ពួក) គឺឆ្កែឈ្មោះមាលិយៈ ១ ឆ្កែឈ្មោះចតុរក្ខៈ ១ ឆ្កែឈ្មោះបិង្គិយៈ ១ ឆ្កែឈ្មោះជម្ពុកៈ ១ ឆ្កែបែបនេះ ជាបរិវាររបស់យើង នាងចូររៀបភោជនបម្រុងឆ្កែទាំងនោះចុះ។
[៦០៧] (មេចចក...) កាលបើនាងចេញទៅអំពីផ្ទះ ទ្រព្យរបស់មុខជាវិនាសមិនខាន ចាំយើងប្រាប់សេចក្តីមិនមានរោគដល់សំឡាញ់ នាងចូរនៅក្នុងទីនេះចុះ នាងកុំបាច់ទៅឡើយ។
ចប់ បូតិមំសជាតក ទី១១។
ទទ្ទរជាតក ទី១២
[៦០៨] (រុក្ខទេវតា និយាយនឹងមេទន្សងថា) តាបសណា ដែលនាងបានឲ្យអាហារ ហើយស៊ីកូនតូច ៗ ដែលមិនបានប្រទូស្ត (ដល់ខ្លួន) នាងចូរខាំនូវតាបសនោះនឹងចង្កូម កុំឲ្យតាបសនោះរួច (អំពីដៃ) នាង មានជីវិតតទៅឡើយ។
[៦០៩] (មេទន្សង តបនឹងទេវតាថា) បុរសដែលមានសេចក្តីល្មោភខ្លាំង ដ៏ប្រឡាក់ប្រឡូស ដូចជាកំណាត់សំពត់របស់មេនំ ខ្ញុំរមែងមិនឃើញនូវប្រទេសដ៏គួរ ហើយខាំដោយចង្កូមនោះបានឡើយ។
[៦១០] បុគ្គលបើទុកជាឲ្យនូវសម្បត្តិលើផែនដីទាំងអស់ ដល់បុរសអកតញ្ញូ ដែលសំឡឹងឃើញទោសជានិច្ច ក៏នៅតែធ្វើបុរសនោះ ឲ្យត្រេកអរមិនបាន។
ID: 636868111008366439
ទៅកាន់ទំព័រ៖