ព្រះត្រៃបិដក ភាគ ៥៩

​វណ្ណា​រោ​ហវ​គ្គ​ ​ទី២​
​វណ្ណា​រោហ​ជាតក​ ​ទី១​


 [​៥២​]​ ​(​ខ្លា​ឈ្មោះ​សុ​ពាហុ​ ​ពោល​ថា​)​ ​អ្នក​ឈ្មោះ​សុ​ទា​ឋៈ​ ​និយាយ​ថា​ ​ខ្លា​ឈ្មោះ​សុ​ពាហុ​ ​មិន​ប្រសើរ​ជាង​អញ​ ​ដោយ​ទំហំ​ ​កំពស់​ ​ជាតិ​ ​កំឡាំង​កាយ​ ​និង​សេចក្តី​ព្យាយាម​ ​ដូច្នេះ​ឬទេ​។​
 [​៥៣​]​ ​(​សីហៈ​ឈ្មោះ​សុ​ទា​ឋៈ​ ​ពោល​ថា​)​ ​អ្នក​ឈ្មោះ​សុ​ពាហុ​ ​និយាយ​ថា​ ​សីហៈ​ឈ្មោះ​សុ​ទា​ឋៈ​ ​មិន​ប្រសើរ​ជាង​អញ​ ​ដោយ​ទំហំ​ ​កំពស់​ ​ជាតិ​ ​កំឡាំង​កាយ​ ​និង​សេចក្តី​ព្យាយាម​ ​ដូច្នេះ​ឬទេ​។​
 ​[​៥៤​]​ ​ម្នាល​សុ​ពាហុ​សំឡាញ់​ ​បើ​អ្នក​ប្រទូស្ត​ចំពោះ​ខ្ញុំ​ដែល​កំពុង​នៅ​យ៉ាងនេះ​ ​ឥឡូវនេះ​ ​ខ្ញុំ​មិន​ពេញចិត្ត​ចំពោះ​ការ​នៅ​រួម​ជាមួយ​អ្នក​ទេ​។​
 [​៥៥​]​ ​អ្នកណា​ជឿ​នូវ​ពាក្យ​នៃជ​នដ​ទៃ​ដ៏​ផេ្តស​ផ្តាស​ ​អ្នកនោះ​ ​គប្បី​បែកធ្លាយ​ចាក​មិត្ត​ ​ឆាប់រហ័ស​ ​ទាំង​បាន​នូវ​ពៀរ​ជាច្រើន​។​
 ​[​៥៦​]​ ​មិត្ត​ណា​ជា​អ្នក​ប្រយ័ត្ន​ ​រង្កៀស​ក្នុង​ការ​បែកធ្លាយ​ ​(​ចំពោះ​មិត្ត​)​ ​ឃើញ​តែ​ទោស​សព្វកាល​ ​អ្នកនោះ​ ​មិន​ឈ្មោះថា​មិត្ត​ឡើយ​ ​មួយទៀត​ ​បុគ្គល​ណា​ដែល​ពួក​ជន​ដទៃ​បំបែក​មិនបាន​ ​រមែង​ដេក​នៅ​រួម​ ​ដូចជា​កូន​ដែល​កើតអំពី​ទ្រូង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​មិត្ត​។​

​ចប់​ ​វណ្ណា​រោហ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636868020889361927
ទៅកាន់ទំព័រ៖