ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦១១​]​ ​(​សីហៈ​ ​សួរ​ថា​)​ ​នែអ្នក​មាន​ដើមដៃ​ល្អ​ ​ចុះ​ដូចម្តេច​ ​បាន​ជា​អ្នក​ប្រញាប់​ប្រញាល់​ត្រឡប់​មក​ ​ជាមួយនឹង​មាណព​នេះ​ ​អ្នកមាន​កិច្ច​ជា​ប្រយោជន៍​ ​(​ដោយ​មាណព​នេះ​)​ ​ដូចម្តេច​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​។​
 [​៦១២​]​ ​(​ខ្លា​.​.​.​)​ ​ទទា​ណា​ ​ដែល​ជា​សំឡាញ់​របស់​លោក​ ​មាន​សភាព​ជា​សប្បុរស​ ​ខ្ញុំ​ថប់តែ​បុរស​នេះ​ ​សម្លាប់​ទទា​នោះ​ ​ក្នុងថ្ងៃនេះ​ឯង​ ​ខ្ញុំ​ឆ្លា​ប់​បានឮ​អំពើ​របស់​បុរស​នេះ​ហើយ​ ​ទើប​មិន​សំគាល់​ថា​ ​ទទា​បាន​សេចក្តី​សុខ​ ​ក្នុងថ្ងៃនេះ​ឡើយ​។​
 [​៦១៣​]​ ​(​សីហៈ​.​.​.​)​ ​អ្នក​ធ្លាប់​បានឮ​អំពើ​សម្រាប់​ផ្គុំ​នូវ​ជីវិត​ឲ្យ​ប្រព្រឹត្តទៅ​ ​របស់​បុរស​នេះ​ ​ដូចម្តេច​ ​មួយទៀត​ ​អ្នក​ធ្លាប់​បានឮ​នូវ​ពាក្យ​ប្តេជ្ញា​របស់​បុរស​នេះ​ ​ដូចម្តេច​ ​បាន​ជា​អ្នក​ថប់​ ​ក្រែងតែ​មាណព​នេះ​សម្លាប់​ទទា​។​
 ​[​៦១៤​]​ ​(​ខ្លា​.​.​.​)​ ​បុរស​នេះ​ធ្លាប់​សន្សំ​ ​ធ្វើជំនួញ​ក្នុង​ដែន​កលិង្គៈ​ ​ទាំង​ធ្លាប់​ដើរទៅ​មក​តាមផ្លូវ​មាន​ដង្គត់​សម្រាប់​ចរ​ទៅមក​តាម​ខ្សែ​ផ្តៅ​ ​ធ្លាប់​សន្សំ​ជាមួយនឹង​ពួក​របាំ​ ​និង​ដាក់​បង្កាត់​ ​ធ្លាប់​លេង​គុណ​ដំបង​ក្នុង​កណ្តាល​មហោស្រព​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636868111291822652
ទៅកាន់ទំព័រ៖