ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦១៥​]​ ​បុរស​នេះ​ ​ធ្លាប់​ទាក់​ពួក​សត្វ​បក្សី​ ​ធា្លប់​វាល់​ដោយ​រង្វាល់​អា​ឡ្ហ​កៈ​ ​ធា្លប់​ដាក់​ខ្នាច់​ ​(​ឲ្យ​អ្នកលេង​ស្កា​)​ ​មាន​កិរិយា​ជា​អ្នក​សង្រួម​ ​តែ​ប្រព្រឹត្ត​កន្លង​នូវ​សីល​ ​ធ្លាប់​ ​(​រកស៊ី​សម្លាប់​អ្នកទោស​)​ ​ធ្វើ​មិន​ឲ្យ​ឈាម​ហូរចេញ​មួយ​ដំណក់​ ​ក្នុង​កណ្តាល​រាត្រី​ ​មានដៃ​រលាក​ដោយ​ការ​ទទួល​នូវ​បិណ្ឌបាត​ដ៏​ក្តៅ​ ​(​ក្នុង​កាលដែល​ខ្លួន​នៅ​បួស​)​។​
​[​៦១៦​]​ ​ខ្ញុំ​បានឮ​នូវ​អំពើ​សម្រាប់​ផ្គុំ​ជីវិត​ ​ឲ្យ​ប្រព្រឹត្តទៅ​របស់​បុរស​នេះ​ ​(​បែបនេះ​ឯង​)​ ​នេះ​ដូចជា​ដុំ​នៃ​រោម​ ​(​ទទា​នៅ​លើ​ភ្នួង​សក់​បុរស​នេះ​)​ ​បុរស​នេះ​ ​សម្លាប់​នូវ​គោ​ទាំងឡាយ​បាន​ទៅ​ហើយ​ ​ណា​ក៏​មិន​ហ៊ាន​សម្លាប់​នូវ​សត្វ​ទទា​។​

​ចប់​ ​ទទ្ទរ​ជាតក​ ​ទី១២​។​
​ឧទ្ទាន​នៃ​នវក​និបាត​នោះ​គឺ​ ​


​និយាយ​អំពី​ត្មាត​ដ៏​ប្រសើរ​ ​១​ ​ជន​ស្មើគ្នា​ ​១​ ​ហង្ស​ដ៏​ប្រសើរ​ ​១​ ​កំណប់ទ្រព្យ​ ​១​ ​ហរិ​តច​កុមារ​ ​១​ ​អ្នករបាំ​ឈ្មោះ​បាត​លិ​កៈ​ ​១​ ​បុគ្គល​មិន​ចាស់​មិន​ស្លាប់​ ​១​ ​ក្អែក​ ​១​ ​ការ​អត់ទ្រាំ​ ​១​ ​(​អ្នក​ទាំង​ ​៣​ ​នាក់​មក​)​ ​ពីណា​ ​១​ ​ការ​ក្រឡេក​មើល​ ​១​ ​ទទា​ ​១​ ​រួម​ត្រូវជា​ ​១២​។​

​ចប់​ ​នវក​និបាត​។​

ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636868111610430875
ទៅកាន់ទំព័រ៖