ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦២២​]​ ​សេចក្តី​ប្រាថ្នា​ ​ជា​ធម្មជាតិ​ដ៏​ទូលាយ​លើសលុប​ ​ដែលគេ​បំពេញ​បាន​ដោយ​ក្រ​ ​ជា​ផ្លូវ​ដល់​នូវ​សេចក្តី​វិបត្តិ​ ​ព្រោះ​សេចក្តី​ប្រាថ្នា​ ​ពួក​ជន​ណា​ ​ត្រេកអរ​តាម​សេចក្តី​ប្រាថ្នា​នោះ​ ​ពួក​ជន​នោះ​ ​រមែង​ជា​អ្នក​ទ្រទ្រង់នូវ​ចក្រ​។​
 [​៦២៣​]​ ​ពួក​ជន​ណា​ ​មិន​ពិចារណា​នូវ​ផ្លូវ​នេះ​ ​ដូចជា​អ្នក​លះបង់​នូវ​ទ្រព្យ​ច្រើន​ ​មិន​ពិចារណា​នូវ​ផ្លូវ​ ​(​ដែល​ខ្លួន​ត្រូវ​ដើរទៅ​)​ ​ពួក​ជន​នោះ​ ​រមែង​ជា​អ្នក​ទ្រទ្រង់នូវ​ចក្រ​។​
 [​៦២៤​]​ ​បុគ្គល​គប្បី​ពិចារណា​នូវ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ ​និង​ភោគៈ​ដ៏​ច្រើន​ ​ហើយ​មិន​គប្បី​គប់​រក​នូវ​សេចក្តី​ប្រាថ្នា​ ​ដែល​មិន​ប្រកបដោយ​ប្រយោជន៍​ ​ធ្វើតាម​ពាក្យ​របស់​ពួក​ជន​អ្នក​អនុគ្រោះ​ ​ចក្រ​មិន​គប្បី​វិល​សង្កិន​បុគ្គល​បែប​នោះ​បាន​។​
 [​៦២៥​]​ ​(​មិត្ត​វិន្ទុ​កៈ​ ​.​.​.​)​ ​បពិត្រ​យក្ខ​ ​ចក្រ​នឹង​ឋិតនៅ​លើ​ក្បាល​របស់ខ្ញុំ​អស់​កាលយូរ​ប៉ុ​នា្មន​ហ្ន៎​ ​ប៉ុន្មាន​ពាន់​ឆ្នាំ​ ​ខ្ញុំ​សួរ​ហើយ​ ​សូម​លោក​ប្រាប់​ហេតុ​នោះ​។​
 [​៦២៦​]​ ​(​រុក្ខទេវតា​.​.​.​)​ ​ម្នាល​មិត្ត​វិន្ទុ​កៈ​ ​អ្នក​ចូរ​នឹករលឹក​ឲ្យ​ក្រៃលែង​ ​នឹករលឹក​ឲ្យខ្ជាប់​ ​ហើយ​ចូរ​ស្តាប់​នូវ​ពាក្យ​យើង​ ​ចក្រ​ ​(​នេះ​)​ ​វិល​កិន​ក្បាល​របស់​អ្នក​ ​អ្នក​កាល​រស់នៅ​ ​រមែង​មិនទាន់​រួច​ទេ​។​

​ចប់​ ​ចតុ​ទ្វារ​ជាតក​ ​ទី១​។​

ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636868113079734915
ទៅកាន់ទំព័រ៖