ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៣២​]​ ​(​ក​ណ្ហ​ឥសី​.​.​.​.​)​ ​សេចក្តី​ក្រោធ​ ​មាន​ប្រមាណ​តិច​ ​រមែង​ទៅជា​ច្រើន​ ​សេចក្តី​ក្រោធ​នោះ​ ​ដែល​កើតអំពី​សេចក្តី​មិន​អត់ធន់​ ​រមែង​ចំរើន​ ​សេចក្តី​ក្រោធ​ ​ជាហេតុ​ឲ្យ​ជាប់​ចំពាក់​ ​ឲ្យ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ព្រោះហេតុនោះ​ ​អាត្មា​មិន​ពេញចិត្ត​នឹង​សេចក្តី​ក្រោធ​ឡើយ​។​
 [​៦៣៣​]​ ​វាចា​របស់​អ្នក​ប្រកបដោយ​ទោសៈ​ ​ជា​វាចា​អាក្រក់​ ​ការ​ប្រចាប់​ ​(​ប្រទាញ​ទៅមក​ ​ក៏​កើតឡើង​)​ ​ជាលំដាប់​ ​បន្ទាប់​អំពី​នោះ​ ​ដៃ​បន្ទាប់​អំពី​ដៃ​ ​ដំបង​មានដំណើរ​នៃ​គ្រឿង​សាស្រ្តា​ ​ជាទីបំផុត​ ​ទោសៈ​កើតអំពី​សេចក្តី​ក្រោធ​ ​ព្រោះហេតុនោះ​ ​អាត្មា​មិន​ពេញចិត្ត​នឹង​ទោសៈ​ទេ​។​
 [​៦៣៤​]​ ​ការ​ប្លន់​ ​និង​អាការ​កំហែង​ ​ការបោកប្រាស់​ ​និង​ការ​បញ្ឆោត​ ​រមែង​ប្រាកដ​ ​ក្នុង​ពួក​បុគ្គល​អ្នកមាន​សេចក្តី​លោភ​ជា​ធម្មតា​ ​ព្រោះហេតុនោះ​ ​អាត្មា​មិន​ពេញចិត្ត​នឹង​លោភៈ​ទេ​។​
 ​[​៦៣៥​]​ ​កិលេស​គ្រឿង​ចាក់ស្រែះ​ ​ដែល​សេចក្តី​ស្នេហា​រួបរឹត​ ​ជា​កិលេស​ក្រាស់​ ​កើតអំពី​ចិត្ត​ ​រមែង​ដេក​នៅ​ ​(​ក្នុង​អារម្មណ៍​នោះ​ ​ៗ​)​ ​កិលេស​ទាំងនោះ​ ​រមែង​ធ្វើ​បុគ្គល​ឲ្យ​ក្តៅក្រហាយ​ដោយ​ក្រៃលែង​ ​ព្រោះហេតុនោះ​ ​អាត្មា​មិន​ពេញចិត្ត​នឹង​សេចក្តី​ស្នេហា​ទេ​។​
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636868113729892102
ទៅកាន់ទំព័រ៖