ព្រះត្រៃបិដក ភាគ ៥៩
[៦៣៦] (សក្កៈ ...) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិតដ៏គួរ ម្នាលព្រាហ្មណ៍ លោកប្រាថ្នាក្នុងចិត្ត ចំពោះពរណាមួយ ខ្ញុំនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣៧] (កណ្ហៈ...) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា ៗ សូមកុំឲ្យអាពាធដ៏ក្លៀវក្លា ធ្វើអន្តរាយកើតឡើងដល់អាត្មា ដែលនៅក្នុងព្រៃតែម្នាក់ឯងជានិច្ចឡើយ។
[៦៣៨] (សក្កៈ ...) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិតដ៏គួរ លោកប្រាថ្នាក្នុងចិត្ត ចំពោះពរណាមួយ ម្នាលព្រាហ្មណ៍ យើងនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣៩] (កណ្ហៈ...) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា ៗ សូមកុំឲ្យចិត្ត ឬសរីរៈ (របស់អាត្មា) បៀតបៀនចំពោះអ្នកណាមួយ ព្រោះហេតុនៃអាត្មាក្នុងកាលណាឡើយ បពិត្រសក្កៈ សូមព្រះអង្គឲ្យនូវពរនេះ។
ចប់ កណ្ហជាតក ទី២។
ID: 636868114095002985
ទៅកាន់ទំព័រ៖