ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៤៦​]​ ​ស្តេច​នាគ​ ​ពោល​ដូចម្តេច​ ​ស្តេច​គ្រុឌ​វេនតេយ្យ​ ​ពោល​ដូចម្តេច​ ​ស្តេច​គន្ធព្វ​ ​(​ព្រះឥន្ទ​)​ ​ពោល​ដូចម្តេច​ ​ស្តេច​ដ៏​ប្រសើរ​របស់​អ្នក​ដែន​កុរុ​ពោល​ដូចម្តេច​។​
 [​៦៤៧​]​ ​(​ព្រះរាជា​ទាំងឡាយ​នោះ​ ​ឆ្លើយ​ថា​)​ ​ស្តេច​នាគ​ ​ពោល​ចំពោះ​ខន្តិ​ធម៌​តែ​ម្យ៉ាង​ ​សេ្តច​គ្រុឌ​វេនតេយ្យ​ ​ពោល​ចំពោះ​អាហារ​តិច​ ​ស្តេច​គន្ធព្វ​ ​ពោល​ចំពោះ​ការ​លះបង់​សេចក្តី​ត្រេកអរ​ ​ស្តេច​ដ៏​ប្រសើរ​របស់​អ្នក​ដែន​កុរុ​ ​ពោល​ចំពោះ​ការ​មិន​មាន​កង្វល់​។​
 [​៦៤៨​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ពាក្យ​ទាំងអស់​នេះ​ ​ជា​សុភាសិត​ ​ពាក្យ​ជា​ទុ​ពា្ភ​សិត​ ​សូម្បី​បន្តិចបន្តួច​ ​ក៏​មិន​មាន​ក្នុង​ប្រស្នា​នេះ​ទេ​ ​ម្យ៉ាងទៀត​ ​ពាក្យ​ទាំងនេះ​ ​តាំងនៅ​ស៊ប់​ ​ប្រជុំ​ចុះ​ដោយ​ល្អ​ក្នុង​បុគ្គល​ណា​ ​ដូចជា​កាំរទេះ​ដែលគេ​បញ្ចុះ​ស៊ប់​ក្នុង​ដុំ​ ​បណ្ឌិត​ទាំងឡាយ​ ​ហៅ​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ធម៌​ ​៤​ ​យ៉ាងនោះ​ឯង​ ​ថា​ជា​សមណៈ​ក្នុង​លោក​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636868115015655643
ទៅកាន់ទំព័រ៖