ព្រះត្រៃបិដក ភាគ ៥៩

​សីល​វី​មំស​ជាតក​ ​ទី២​


 [​៥៧​]​ ​(​ព្រាហ្មណ៍​ពោធិសត្វ​ ​ពោល​ថា​)​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ថា​ ​សីល​ជា​របស់ប្រសើរ​ ​ឬ​សុតៈ​ជា​របស់ប្រសើរ​ ​សីល​ ​(​មារយាទ​)​ ​ជា​របស់ប្រសើរ​ជាង​សុតៈ​ ​(​ការចេះដឹង​)​ ​ខ្ញុំ​មិន​មាន​សេចក្តី​សង្ស័យ​ ​ដូច្នោះ​ឡើយ​។​
 [​៥៨​]​ ​ជាតិ​ ​និង​វណ្ណៈ​ ​ឥតអំពើ​ ​សីល​ហ្នឹងឯង​ ​ទើប​ឧត្តម​ ​បុគ្គល​កាលបើ​ប្រាសចាក​សីល​ហើយ​ ​ប្រយោជន៍​ដោយ​សុតៈ​ ​មិន​មាន​ទេ​។​
 [​៥៩​]​ ​ក្សត្រិយ៍​មិន​ឋិតនៅ​ក្នុង​ធម៌​ ​(​ច្បាប់​)​ ​វេស្សៈ​ ​មិន​អាស្រ័យ​ធម៌​ ​ពួក​ជន​ទំា​ងនោះ​ ​រមែង​លះបង់​លោក​ទាំងពីរ​ ​ទៅកាន់​ទុគ្គតិ​។​
 [​៦០​]​ ​ពួក​ក្សត្រិយ៍​ ​ព្រាហ្មណ៍​ ​វេស្សៈ​ ​សុទ្ទៈ​ ​ចណ្ឌាល​ ​និង​បុ​ក្កុ​សជន​ ​ប្រព្រឹត្ត​ធម៌​ក្នុង​លោក​នេះ​ ​រមែង​ស្មើគ្នា​ ​ក្នុង​ទេវលោក​។​
 [​៦១​]​ ​វេទ​ ​ក៏​មិនមែន​ឲ្យ​សុខ​ក្នុង​បរលោក​ ​ជាតិ​ ​ក៏​មិនមែន​ឲ្យ​សុខ​ក្នុង​បរលោក​ ​ផៅពង្ស​ ​ក៏​មិនមែន​ឲ្យ​សុខ​ក្នុង​បរលោក​ ​មានតែ​សីល​ដ៏​បរិសុទ្ធ​របស់​ខ្លួន​ ​ទើប​នាំមក​នូវ​សេចក្តី​សុខ​ ​ក្នុង​បរលោក​។​

​ចប់​ ​សីល​វី​មំស​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636868021287374692
ទៅកាន់ទំព័រ៖