ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៤៩​]​ ​(​ព្រះរាជា​ទាំង​ ​៤​ ​ព្រះអង្គ​.​.​.​)​ ​អ្នកជា​បុគ្គល​ប្រសើរ​ ​អ្នកជា​បុគ្គល​មិន​មាន​អ្នកណា​វិសេស​ជាង​ ​អ្នកជា​បុគ្គល​ដល់​នូវ​ត្រើយ​នៃ​ធម៌​ ​ចេះដឹង​នូវ​ធម៌​ ​មាន​យោបល់​ដ៏​ល្អ​ ​កំណត់​ដឹង​នូវ​ប្រស្នា​ដោយ​ប្រាជ្ញា​ ​អ្នកជា​អ្នកប្រាជ្ញ​ ​បាន​ផ្តាច់​សេចក្តី​សង្ស័យ​ចេញ​ហើយ​ ​អ្នក​បាន​កាត់​នូវ​សេចក្តី​សង្ស័យ​ ​និង​សេចក្តី​ងឿងឆ្ងល់​ ​ដូចជា​គេ​កាត់​នូវ​ភ្លុក​នៃ​ដំរី​ដោយ​រណារ​។​
 [​៦៥០​]​ ​(​សក្កទេវរាជ​.​.​.​)​ ​បពិត្រ​អ្នកប្រាជ្ញ​ ​ខ្ញុំ​ត្រេកអរ​នឹង​ការ​ដោះ​នូវ​ប្រស្នា​ ​ហើយ​ជូន​សំពត់​នេះ​ ​មាន​ពន្លឺ​ដូច​ផ្កា​ឧប្បល​ខៀវ​ ​មិន​មានមន្ទិល​ ​ជា​សំពត់​កាត់ថ្លៃ​មិនបាន​ ​មាន​ពណ៌​ស្មើដោយ​ផ្សែង​ ​ដើម្បី​បូជា​នូវ​ធម៌​របស់​អ្នក​។​
 [​៦៥១​]​ ​(​សុបណ្ណរាជ​.​.​.​)​ ​បពិត្រ​អ្នកប្រាជ្ញ​ ​ខ្ញុំ​ត្រេកអរ​នឹង​ការ​ដោះ​នូវ​ប្រស្នា​ ​ហើយ​ជូន​នូវ​កម្រងផ្កា​មាស​ដែល​រីក​សំពោង​ ​ដោយ​ត្របក​ច្រើន​ស្រទាប់​ ​ប្រកបដោយ​លំអង​ដ៏​ប្រដាប់ដោយ​កែវ​ដ៏​ច្រើន​ ​ដើម្បី​បូជា​នូវ​ធម៌​របស់​អ្នក​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636868115269100139
ទៅកាន់ទំព័រ៖