ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៥២​]​ ​(​វរុណ​នាគរាជ​.​.​.​)​ ​បពិត្រ​អ្នកប្រាជ្ញ​ ​ខ្ញុំ​ត្រេកអរ​នឹង​ការ​ដោះស្រាយ​នូវ​ប្រស្នា​ ​ហើយ​ជូន​នូវ​កែវមណី​ ​ដែលកាត់​ថ្លៃ​មិនបាន​ ​ជា​កែវ​ដ៏​រុងរឿង​ ​មាន​ពន្លឺផ្លេក​ ​ៗ​ ​សម្រាប់​ពាក់​ឰដ៏​ក​ ​ដែល​ស្អិតស្អាង​ដោយ​កែវមណី​ ​ដើម្បី​បូជា​នូវ​ធម៌​របស់​អ្នក​។​
 [​៦៥៣​]​ ​(​ព្រះរាជា​.​.​.​)​ ​ខ្ញុំ​ត្រេកអរ​នឹង​ការ​ដោះស្រាយ​នូវ​ប្រស្នា​ ​ហើយ​ជូន​នូវ​គោមួយ​ពាន់​ ​ទាំង​គោ​ឧសភៈ​ផង​ ​ដំរី​ផង​ ​រថ​ ​១០​ ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​នេះ​ផង​ ​ស្រុកសួយ​ ​១៦​ ​ផង​ ​ដល់​អ្នក​។​
 [​៦៥៤​]​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​ជាតក​យ៉ាងនេះ​ថា​ ​សេ្តច​នាគ​ក្នុង​កាលណោះ​ ​បាន​មក​ជា​ព្រះ​សារីបុត្ត​ ​សេ្តច​គ្រុឌ​ ​បាន​មក​ជា​កោលិត​ភិក្ខុ​ ​(​មោគ្គល្លាន​)​ ​សេ្តច​គន្ធព្វ​ ​បាន​មក​ព្រះ​អនុ​រុទ្ធ​ ​សេ្តច​បាន​មក​ជា​អានន្ទ​បណ្ឌិត​ ​វិធុរ​ពោធិសត្វ​ ​គឺ​តថាគត​។​

​ចប់​ ​ចតុ​ប្បោ​ស​ថ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636868115554136443
ទៅកាន់ទំព័រ៖