ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៥៩​]​ ​(​ទេវធីតា​ ​ពោល​ថា​)​ ​បពិត្រ​សង្ខ​ព្រាហ្មណ៍​ ​ខ្ញុំ​ជា​ទេវធីតា​មាន​អានុភាព​ធំ​ ​មក​ក្នុង​កណ្តាល​សាគរ​នេះ​ ​ព្រោះ​ខ្ញុំ​មាន​សេចក្តី​អនុគ្រោះ​ ​មិនមែន​មានចិត្ត​ប្រទូស្ត​ទេ​ ​ទើប​មក​ក្នុង​ទីនេះ​ ​ដើម្បី​ប្រយោជន៍​ចំពោះ​អ្នក​តែ​ម្យ៉ាង​។​
 [​៦៦០​]​ ​បពិត្រ​សង្ខ​ព្រាហ្មណ៍​ ​ក្នុង​សមុទ្រ​នេះ​ ​មាន​បាយ​ ​ទឹក​ ​ទីដេក​ ​ទី​អង្គុយ​ ​និង​យាន​ផ្សេង​ ​ៗ​ ​ជាច្រើន​ ​អ្នកមាន​ចិត្ត​ប្រាថ្នា​ចំពោះ​របស់​ណាមួយ​ ​ខ្ញុំ​នឹង​ប្រគល់ឲ្យ​របស់​ទាំងអស់​នោះ​ដល់​អ្នក​។​
 [​៦៦១​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្រ​នាង​ទេវធីតា​មាន​រាង​ខ្លួន​ល្អ​ ​មាន​ភ្លៅ​ល្អ​ ​មាន​វង់​ចិញ្ចើម​ល្អ​ ​មាន​អវយវៈ​ពាក់កណ្តាល​ខ្លួន​ល្អ​ ​ការ​បូជា​ធំ​ក្តី​ ​បូជា​តូច​ក្តី​ ​ណាមួយ​របស់ខ្ញុំ​ ​នាង​ជា​ឥស្សរៈ​នៃ​បុញ្ញកម្ម​របស់​យើង​នោះ​ទាំងអស់​ ​នេះ​ជា​ផល​នៃ​កម្ម​របស់ខ្ញុំ​ដូចម្តេច​។​
 [​៦៦២​]​ ​(​នាង​ទេវធីតា​ ​ពោល​ថា​)​ ​បពិត្រ​សង្ខ​ព្រាហ្មណ៍​ ​អ្នក​បាន​ប្រគេន​ស្បែកជើង​ចំពោះ​ភិក្ខុ​ ​១​ ​អង្គ​ ​(​ព្រះ​បច្ចេកពុទ្ធ​)​ ​ដែល​មាន​ជើង​កំពុង​រលាក​ ​ស្រេកឃ្លាន​ ​លំបាក​ក្នុង​ផ្លូវ​ដ៏​ក្តៅ​ ​ទក្ខិណាទាន​នោះ​ ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​ដល់​អ្នក​ក្នុងថ្ងៃនេះ​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636868116181412321
ទៅកាន់ទំព័រ៖