ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៦៣​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​សូមឲ្យ​កើត​សំពៅ​ដែល​ពាស​ដោយ​ផែនក្តារ​ ​ជា​សំពៅ​មិន​លិចទឹក​ ​ប្រកបដោយ​ក្តោង​ ​និង​ខ្យល់​ ​ព្រោះថា​ ​ក្នុង​សមុទ្រ​នេះ​ ​មិនមែន​ជា​ភូមិ​នៃ​យាន​ដទៃ​ឡើយ​ ​សូម​នាង​ចម្លង​ខ្ញុំ​ ​ឲ្យ​ដល់​នូវ​ក្រុង​មោលិ​នី​ក្នុងថ្ងៃនេះ​។​
 ​[​៦៦៤​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ទេវតា​នោះ​ ​មានចិត្ត​ត្រេកអរ​រីករាយ​សប្បាយ​ ​និម្មិត​សំពៅ​ដ៏​វិចិត្រ​ល្អ​ ​ហើយ​នាំ​សង្ខ​ព្រាហ្មណ៍​ ​ព្រមទាំង​បុរស​ឧបដ្ឋាក​ ​ចូល​ទៅកាន់​ក្រុង​ជាទី​សុខសាន្ត​។​

​ចប់​ ​សង្ខ​ជាតក​ ​ទី៤​។​


​ចុល្ល​ពោធិ​ជាតក​ ​ទី៥​


 [​៦៦៥​]​ ​(​ព្រះរាជា​ពារាណសី​ ​ពោល​ថា​)​ ​បើ​បុគ្គល​ណា​ ​ចាប់​យក​នាង​បរិ​ព្វា​ជិ​កា​ ​មាន​ភ្នែក​ទូលាយ​ ​ជាទីស្រឡាញ់​ ​មានមុខ​ញញឹម​នេះ​របស់​អ្នក​ ​ទៅ​ដោយ​ការ​កំហែង​ ​ម្នាល​ព្រាហ្មណ៍​ ​តើ​អ្នក​នឹង​ធ្វើអ្វី​ ​(​ដល់​បុគ្គល​នោះ​)​។​
 [​៦៦៦​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្តី​ក្រោធ​កើត​ដល់​អាត្មា​ ​ក៏​ចេញ​មក​មិនបាន​ ​អាត្មា​កាល​រស់នៅ​ ​ចេញ​មក​មិនបានទេ​ ​អាត្មា​ឃាត់​ឆាប់រហ័ស​ ​ឲ្យ​ដូចជា​ភ្លៀង​ដ៏​ធំ​ឃាត់​នូវ​ធូលី​។​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636868116582285249
ទៅកាន់ទំព័រ៖