ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៦៧​]​ ​(​ព្រះរាជា​.​.​.​)​ ​ក្នុង​កាលពីដើម​ ​លោក​និយាយ​អួត​ ​ឥឡូវនេះ​ ​ថ្ងៃនេះ​ ​លោក​នោះ​ដូច​អាង​កំលាំង​ ​នៅ​ស្ងៀម​សម្ងំ​ដេរ​សង្ឃាដិ​វិញ​។​
 [​៦៦៨​]​ ​(​ព្រះ​មហាសត្វ​.​.​.​)​ ​សេចក្តី​ក្រោធ​កើត​ដល់​អាត្មា​ ​ក៏​ចេញ​មក​មិនបាន​ ​អាត្មា​កាល​រស់នៅ​ ​ចេញ​មក​មិនបានទេ​ ​អាត្មា​ឃាត់​ឆាប់រហ័ស​ ​ឲ្យ​ដូចជា​ភ្លៀង​ធំ​ឃាត់​នូវ​ធូលី​។​
 [​៦៦៩​]​ ​(​ព្រះរាជា​.​.​.​)​ ​អ្វី​កើតឡើង​ដល់​លោក​ ​ចេញ​មក​មិនបាន​ ​លោក​កាល​រស់នៅ​អ្វី​ចេញ​មក​បាន​ ​លោក​ឃាត់​អ្វី​ ​ដូច​ភ្លៀង​ធំ​ឃាត់​នូវ​ធូលី​។​
 ​[​៦៧០​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​កាល​សភាវៈ​ណា​កើតឡើង​ ​បុគ្គល​មើល​មិនឃើញ​ ​កាល​មិនកើត​ឡើង​ ​ទើប​ឃើញ​ងាយ​ ​សភាវៈ​នោះ​ ​គឺ​សេចក្តី​ក្រោធ​ជា​អារម្មណ៍​របស់​បុគ្គល​ល្ងង់​ ​កើតឡើង​ដល់​អាត្មា​ ​ចេញ​មក​មិនបានទេ​។​
 ​[​៦៧១​]​ ​បុគ្គល​ទាំងឡាយ​ ​ជាស​ត្រូវ​ ​អ្នក​ស្វែងរក​នូវ​សេចក្តី​ទុក្ខ​ ​រមែង​ត្រេកអរ​ ​ដោយ​សភាវៈ​ណា​ ​ដែល​កើត​ហើយ​ ​សភាវៈ​នោះ​ ​គឺ​សេចក្តី​ក្រោធ​ ​ជា​អារម្មណ៍​របស់​បុគ្គល​ល្ងង់​ ​កើតឡើង​ដល់​អាត្មា​ ​ចេញ​មក​មិនបានទេ​។​
 [​៦៧២​]​ ​កាល​សភាវៈ​ណា​កើតឡើង​ ​បុគ្គល​រមែង​មិន​យល់​នូវ​ប្រយោជន៍​របស់​ខ្លួន​ ​សភាវៈ​នោះ​ ​គឺ​សេចក្តី​ក្រោធ​ ​ជា​អារម្មណ៍​របស់​បុគ្គល​ល្ងង់​ ​កើតឡើង​ដល់​អាត្មា​មិនបានទេ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636868116919144517
ទៅកាន់ទំព័រ៖