ព្រះត្រៃបិដក ភាគ ៥៩
[៦៨៤] (មណ្ឌព្យៈ...) មាតាបិតា និងជីដូនជីតារបស់ខ្ញុំ ជាអ្នកមានសទា្ធ ជាម្ចាស់នៃទាន ជាអ្នកដឹងនូវពាក្យស្មូម ខ្ញុំប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ ដោយតាំងចិត្តថា អាត្មាអញកុំជាអ្នកមានក្នុងទីបំផុត និងជាអ្នកកាត់នូវវង្សត្រកូល ក្នុងត្រកូលឡើយ អាត្មាអញស្អប់ខ្ពើមចំពោះពាក្យនោះ (ទោះបី) ជាអ្នកមិនមានប្រាថ្នានឹងឲ្យទាន ក៏នៅតែឲ្យនូវទាននេះ។
[៦៨៥] ម្នាលនាងមានសរីរកាយដ៏ល្អ យើងបាននាំនាងមកអំពីត្រកូលនៃញាតិ តាំងពីកាលនាងនៅជាកុមារីក្មេង មានប្រាជា្ញមិនទាន់អង់អាចម្ល៉េះ នាងបំរើអញទាំងមិនចង់ តែមិនឲ្យដឹងថា មិនស្រឡាញ់អញ ម្នាលនាង កាលបើដូច្នេះ ការនៅរួមជាមួយយើង មានសភាពយ៉ាងនេះ តើដោយហេតុដូចម្តេច។
ID: 636868118295673249
ទៅកាន់ទំព័រ៖