ព្រះត្រៃបិដក ភាគ ៥៩
[៦៨៦] (ភរិយា...) យូរណាស់មកហើយ ក្នុងកាលណាក៏ដោយ ការផ្លាស់ប្តូរប្តី មិនមានក្នុងត្រកូលនេះទេ ខ្ញុំប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ ដោយតាំងចិត្តថា អាត្មាអញ កុំជាអ្នកមានក្នុងទីបំផុត និងជាអ្នកកាត់នូវវង្សត្រកូលក្នុងត្រកូលឡើយ ខ្ញុំស្អប់ខ្ពើមពាក្យនេះ ទោះបីជាអ្នកមិនមានប្រាថា្ននឹងបំរើ ក៏ប្រព្រឹត្តបំរើមិនដាច់ចំពោះអ្នក។
[៦៨៧] បពិត្រមណ្ឌព្យៈ ខ្ញុំនិយាយនូវពាក្យដែលមិនគួរនិយាយ សូមអ្នកអត់ទោសចំពោះពាក្យនោះដល់ខ្ញុំក្នុងថ្ងៃនេះ ព្រោះហេតុនៃកូន ចុះរបស់ណាមួយឯទៀត ក្នុងលោកនេះ រមែងមិនមានជាងសេចក្តីស្រឡាញ់ក្នុងកូនឡើយ យញ្ញទត្តកុមាររបស់យើងនេះរស់វិញ។
ចប់ មណ្ឌព្យជាតក ទី៦។
និគ្រោធជាតក ទី៧
[៦៨៨] (បោតិកបុរស ពោលថា) បពិត្រនិគ្រោធ សាខសេនាបតី បាននិយាយថា អញមិនស្គាល់អ្នកនុ៎ះទេ អ្នកនេះជាអ្វី ឬជាអ្នកបម្រើរបស់អ្នកណា (ដូច្នេះ) យ៉ាងណា តើព្រះអង្គទ្រង់យល់យ៉ាងនោះ ដែរឬ។
[៦៨៩] កាលនោះ ពួកបុរសអ្នកធ្វើតាមពាក្យសាខបុរស ក៏ទះតប់មាត់ បណ្តេញខ្ញុំព្រះអង្គ ដោយការអូសកចេញ។
ID: 636868118600700696
ទៅកាន់ទំព័រ៖