ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៩៥​]​ ​រាជបុរស​ទាំងឡាយ​ ​ចូរ​យក​លំពែង​សម្លាប់​នូវ​សា​ខៈ​នេះ​ ​ជា​មនុស្សលាមក​ ​របិញរបុញ​ ​មានគំនិត​ជា​អសប្បុរស​ចុះ​ ​យើង​មិន​ប្រា​ថា្ន​ឲ្យ​វា​រស់នៅ​ទេ​។​
 [​៦៩៦​]​ ​(​បោ​តិកៈ​.​.​.​)​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​អត់ទោស​ ​ចំពោះ​បុរស​នេះ​ ​(​ព្រោះថា​)​ ​ជីវិត​ ​(​របស់​សត្វ​ដែល​ស្លាប់​ហើយ​)​ ​មិន​អាច​នាំ​ត្រឡប់មកវិញ​បានទេ​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​អត់ទោស​ដល់​អសប្បុរស​ ​ខ្ញុំ​ព្រះអង្គ​មិន​ប្រាថ្នា​ការ​សម្លាប់​បុរស​នេះ​ទេ​។​
 [​៦៩៧​]​ ​បុគ្គល​គប្បី​សេពគប់​នូវ​សេ្តច​និគ្រោធ​ប៉ុណ្ណោះ​ ​កុំ​នៅជា​មួយ​សា​ខៈ​ឡើយ​ ​សេចក្តី​ស្លាប់​ ​ក្នុង​សំណាក់​ស្តេច​និគ្រោធ​ប្រសើរ​ជាង​ ​ឯ​ការរស់នៅ​ក្នុង​សំណាក់​សា​ខៈ​ ​ពុំប្រសើរ​ឡើយ​។​

​ចប់​ ​និគ្រោធ​ជាតក​ ​ទី៧​។​


​ត​ក្ក​ល​ជាតក​ ​ទី៨​


 ​[​៦៩៨​]​ ​(​កុមារ​ពោធិសត្វ​ ​ពោល​ថា​)​ ​បពិត្របិតា​ ​ដំឡូងឈាមមាន់​ ​មិន​មាន​ ​ដំ​ឡូង​ជា្វ​ ​មិន​មាន​ ​ដំឡូងដៃខ្លា​ ​មិន​មាន​ ​ដំឡូង​ត្នោត​ ​មិន​មាន​ ​(​ក្នុង​ទីនេះ​ទេ​)​ ​បិតា​ ​មានប្រយោជន៍​អ្វី​ ​ទើប​មក​ជីករណ្តៅ​ ​ក្នុង​ទី​កណ្តាល​ស្មសាន​ ​ក្នុង​ព្រៃ​តែម្នាក់ឯង​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636868119246467632
ទៅកាន់ទំព័រ៖