ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៩៩​]​ ​(​បិតា​ ​ពោល​ថា​)​ ​ម្នាលកូន​ ​ជីតា​របស់​អ្នក​ ​មាន​កំឡាំង​ថមថយ​ណាស់​ហើយ​ ​ត្រូវ​ព្យាធិទុក្ខ​ច្រើនយ៉ាង​ប៉ះពាល់​ ​ថ្ងៃនេះ​ ​អញ​នឹង​កប់​គាត់​ចោល​ក្នុង​រណ្តៅ​ ​ព្រោះ​មិន​ចង់​ឲ្យ​គាត់​រស់នៅ​ទេ​។​
 [​៧០០​]​ ​(​កុមារ​.​.​.​)​ ​សេចក្តី​ត្រិះរិះ​នោះ​ ​ជា​អំពើ​ដ៏​លាមក​ ​ដែល​បិតា​បាន​ហើយ​ ​បិតា​ធ្វើ​នូវ​កម្ម​មិនជា​ប្រយោជន៍​ក្រៃពេក​ ​ជា​អំពើអាក្រក់​ ​បពិត្របិតា​ ​អ្នក​កាលបើ​ជរា​ ​ចូល​គ្រប​សង្កត់​ ​រមែង​បាន​ទទួល​នូវ​កម្ម​ប្រាកដ​ដូច្នេះ​ ​អំពីខ្ញុំ​វិញ​ ​សូម្បី​ខ្ញុំ​កាល​ប្រព្រឹត្ត​តាម​វត្ត​របស់​ត្រកូល​នោះ​ ​នឹង​កប់​បិតា​ក្នុង​រណ្តៅ​វិញ​។​
 [​៧០១​]​ ​(​បិតា​.​.​.​)​ ​ម្នាល​កុមារ​ ​អ្នក​គ្រប​សង្កត់​ ​និយាយ​ខ្ទាំងខ្ទប់​អញ​ដោយ​សំដី​អាក្រក់​ ​នែកូន​ ​អ្នកជា​កូន​កើតអំពី​ទ្រូង​នៃ​អញ​ ​អនុគ្រោះ​ដោយ​អំពើ​មិនមែន​ជា​ប្រយោជន៍​ដល់​អញ​។​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636868119504132369
ទៅកាន់ទំព័រ៖