ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧០២​]​ ​(​កុមារ​.​.​.​)​ ​បពិត្របិតា​ ​ខ្ញុំ​មិនមែន​អនុគ្រោះ​លោក​ដោយ​ឥតប្រយោជន៍​ទេ​ ​បពិត្របិតា​ ​ពិត​ណាស់​ ​ខ្ញុំ​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​លោក​ដោយពិត​ ​ប៉ុន្តែ​ខ្ញុំ​មិន​គួរ​ដើម្បីនឹង​ហាម​លោក​ ​ដែល​កំពុង​ធ្វើ​កម្ម​អាក្រក់​ដោយហេតុ​នោះ​ទេ​។​
 [​៧០៣​]​ ​បពិត្រ​សវិ​ដ្ឋៈ​ ​បុគ្គល​ណា​ ​មានធម៌​ដ៏​លាមក​ ​បៀតបៀន​នូវ​មាតាបិតា​ ​ដែល​ជា​អ្នក​មិន​ប្រទូស្ត​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ក្នុង​ភព​ខាងមុខ​ ​រមែង​កើត​ក្នុង​នរក​ ​ឥត​សង្ស័យ​។​
 [​៧០៤​]​ ​បពិត្រ​សវិ​ដ្ឋៈ​ ​បុគ្គល​ណា​ ​ទំនុក​បំរុង​មាតាបិតា​ដោយ​បាយ​ ​និង​ទឹក​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ទៅ​ក្នុង​ភព​ខាងមុខ​ ​រមែង​កើត​ក្នុង​សុគតិ​ ​ឥត​សង្ស័យ​។​
 [​៧០៥​]​ ​(​បិតា​.​.​.​)​ ​ម្នាលកូន​ ​អ្នក​មិនមែន​អនុគ្រោះ​ដោយ​ឥតប្រយោជន៍​ដល់​យើង​ទេ​ ​ម្នាលកូន​ ​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ដល់​យើង​ពិត​ ​ចំណែកខាង​យើង​ ​ត្រូវ​មាតា​របស់​អ្នកប្រើ​ ​ទើប​មក​ធ្វើ​នូវ​កម្ម​អាក្រក់​ប្រាកដ​ដូច្នេះ​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636868119774577838
ទៅកាន់ទំព័រ៖