ព្រះត្រៃបិដក ភាគ ៥៩

 ​[​៦៦​]​ ​បុគ្គល​ផឹក​នូវ​រស​នៃ​វិវេក​ធម៌​ផង​ ​នូវ​រស​នៃ​សេចក្តី​ស្ងប់​រម្ងាប់​ផង​ ​ផឹក​នូវ​រស​នៃ​ធម្មបីតិ​ផង​ ​ទើប​ជា​អ្នក​មិន​មាន​កង្វល់​ ​មិន​មាន​បាប​។​

​ចប់​ ​ហិរិ​ជាតក​ ​ទី៣​។​


​ខ​ជ្ជោ​បន​កជា​ត​ក​ ​ទី៤​


 [​៦៧​]​ ​(​ទេវតា​ពោល​ថា​)​ ​នរណា​ហ្ន៎​ ​កាលបើ​ពន្លឺ​មាន​ ​ត្រាច់​ទៅ​ស្វែងរក​ភ្លើង​ ​បានឃើញ​នូវ​អំពិលអំពែក​ក្នុង​វេលា​យប់​ ​ក៏​សំគាល់​ថា​ភ្លើង​។​
 [​៦៨​]​ ​បុរស​នោះ​ ​ក៏​ច្របាច់​ឈ្លី​នូវ​លំអិត​នៃ​អាចម៍គោ​ ​និង​ស្មៅ​ ​ដោយ​សេចក្តី​សំគាល់​ខុស​ ​មិន​អាច​នឹង​បង្កាត់ភ្លើង​ឲ្យ​ឆេះ​ឡើង​បានទេ​។​
 [​៦៩​]​ ​បុគ្គល​កាល​រូត​ទឹកដោះ​មេគោ​ ​អំពី​ស្នែង​ ​រមែង​មិនបាន​នូវ​ទឹកដោះ​ ​យ៉ាងណា​បុគ្គល​អន្ធពាល​ ​ក៏​មិនបាន​នូវ​ប្រយោជន៍​ ​ដោយហេតុ​មិនមែន​ឧបាយ​ ​យ៉ាងនោះ​ដែរ​។​
 [​៧០​]​ ​ជន​ទាំងឡាយ​ ​តែង​បាន​នូវ​ប្រយោជន៍​ ​ដោយ​ឧបាយ​ទាំងឡាយ​ផ្សេង​ ​ៗ​ ​គឺ​ការ​ផ្ទញ់ផ្ទាល់​សត្រូវ​ទាំងឡាយ​ផង​ ​គឺ​ការ​ទំនុកបម្រុង​ចំពោះ​មិត្ត​ទាំងឡាយ​ផង​។​
 [​៧១​]​ ​ពួក​អ្នករក្សា​ផែនដី​ ​រមែង​គ្រប់គ្រង​នូវ​ផែនដី​ដែល​ទ្រទ្រង់នូវ​ទ្រព្យសម្បត្តិ​ ​ដោយ​ការ​បំពេញ​បាន​ ​ចំពោះ​សេនា​ជា​ប្រធាន​ផង​ ​ដោយ​ការ​ណែ​នំា​របស់​ពួក​មន្រ្តី​ដែល​ជា​អ្នក​ស្និទ្ធស្នាល​ផង​។​

​ចប់​ ​ខ​ជ្ជោ​បន​កជា​ត​ក​ ​ទី៤​។​

ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636868022316693566
ទៅកាន់ទំព័រ៖