ព្រះត្រៃបិដក ភាគ ៥៩
[៧៣៤] លំដាប់នោះ មាណពប្រាប់ព្រាហ្មណ៍នោះថា ព្រះចន្ទ និងព្រះអាទិត្យ រុងរឿងក្នុងវិថីទាំងពីរ រថរបស់ខ្ញុំដែលធ្វើដោយមាស ទើបសមដោយគូនៃកង់ គឺព្រះចន្ទ និងព្រះអាទិត្យនោះ។
[៧៣៥] (ព្រាហ្មណ៍....) ម្នាលមាណព អ្នកណាបា្រថ្នារបស់ដែលមិនគួរបា្រថ្នា អ្នកនោះចំជាល្ងង់មែន ខ្ញុំសំគាល់ថា អ្នកនឹងស្លាប់ អ្នកពិតជាមិនបាននូវព្រះចន្ទ និងព្រះអាទិត្យឡើយ។
[៧៣៦] (មាណព....) ការចរទៅ និងចរមក (នៃព្រះចន្ទ និងព្រះអាទិត្យទាំងពីរ) ក៏ប្រាកដ វណ្ណធាតុ (រស្មី) ក៏ប្រាកដ វិថីទាំងពីរឰដ៏អាកាសនុ៎ះ ក៏ប្រាកដ ចំណែកខាងជនធ្វើមរណកាល ទៅកាន់លោកខាងមុខហើយ មិនប្រាកដទេ បណ្តាយើងទាំងពីរនាក់ ដែលកំពុងកន្ទក់កន្ទេញ តើអ្នកណាល្ងង់ជាង។
[៧៣៧] (ព្រាហ្មណ៍....) មា្នលមាណព អ្នកនិយាយត្រូវមែន បណ្តាយើងទាំងពីរនាក់ កំពុងកន្ទក់កន្ទេញ ខ្ញុំនឹងឯងជាបុគ្គលល្ងង់ជាង ខ្ញុំប្រាថ្នានូវកូនដែលធ្វើមរណកាល ទៅកាន់លោកខាងមុខ ដូចជាទារក យំទារនូវព្រះចន្ទ។
ID: 636868122292151835
ទៅកាន់ទំព័រ៖