ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧៤៧​]​ ​(​មាត​លិ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​បណ្ឌិត​បុរស​ពួក​ខ្លះ​ ​សូម្បី​មាន​ទេយ្យធម៌​បន្តិចបន្តួច​ ​ក៏​រមែង​ឆ្លៀត​ឲ្យបាន​ ​តែ​បុរស​ពួក​ខ្លះ​ ​(​សូម្បី​បរិបូណ៌​)​ ​ដោយ​ទេយ្យធម៌​ដ៏​ច្រើន​ ​ក៏​ឲ្យ​មិនបាន​ ​ទក្ខិណាទាន​ដែល​បុគ្គល​ ​(​រំលែក​)​ ​អំពី​វត្ថុ​មាន​ប្រមាណ​តិច​ហើយ​ឲ្យ​ ​រាប់​ស្មើដោយ​ទាន​មាន​ប្រមាណ​ច្រើន​។​
 [​៧៤៨​]​ ​(​បព្ចាសិ​ខ​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​បុគ្គល​ណា​ ​ប្រព្រឹត្ត​ស្វែងរក​អាហារ​មក​ចិញ្ចឹម​នូវ​កូន​ ​និង​ប្រពន្ធ​ផង​ ​ឲ្យ​ទាន​សូម្បី​បន្តិចបន្តួច​ផង​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ប្រព្រឹត្ត​ធម៌​ ​បុគ្គល​ជា​ឥស្សរៈ​ទាំង​សែន​នាក់​ ​ជា​អ្នក​បូជា​ទាំង​ពាន់​នោះ​ ​មិនដល់​នូវ​ចំណិត​របស់​អ្នក​កំសត់​ ​ដែល​ឲ្យ​ទាន​ដោយ​ធម៌​ ​មាន​បការៈ​ដូច្នោះ​ឡើយ​។​
 [​៧៤៩​]​ ​(​ពិ​លា​រកោសិ​យសេ​ដ្ឋី​ ​សួរ​ថា​)​ ​យញ្ញៈ​ ​គឺ​ការ​បូជា​នុ៎ះ​ ​ជា​បូជា​ដ៏​ទូលាយ​ ​មាន​ថ្លៃ​ក៏​ច្រើន​ ​ហេតុអ្វី​ ​ទើប​មិនដល់​នូវ​ថ្លៃ​នៃ​ទាន​ ​ដែល​បុគ្គល​ឲ្យហើយ​ ​តាម​ធម៌​ដ៏​ត្រឹមត្រូវ​ ​ហេតុអ្វី​ ​បុគ្គល​ជា​ឥស្សរៈ​ទាំង​សែន​នាក់​ ​ជា​អ្នក​បូជា​ទាំង​ពាន់​នោះ​ ​មិនដល់​នូវ​ចំណិត​របស់​អ្នក​កំសត់​ ​ដែល​ឲ្យ​ទាន​ដោយ​ធម៌​ ​មាន​បការៈ​ដូច្នោះ​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636868123181482702
ទៅកាន់ទំព័រ៖