ព្រះត្រៃបិដក ភាគ ៥៩
[៧៥០] (បព្ចាសិខៈ...) ព្រោះថា បុគ្គលពួកខ្លះ តាំងនៅក្នុងកាយកម្មជាដើម មិនស្មើគ្នា បៀតបៀន សម្លាប់ ឬក៏ធ្វើគេឲ្យសោកសៅ ហើយទើបឲ្យ (នូវទក្ខិណាទាន) ទក្ខិណាទាននោះ ឈ្មោះថា មានមុខជោកដោយទឹកភ្នែក ប្រកបដោយអាជ្ញា រមែងមិនដល់នូវតម្លៃនៃទានដែលបុគ្គលឲ្យដោយធម៌ដ៏ត្រឹមត្រូវទេ បុគ្គលជាឥស្សរៈទាំងសែននាក់ ជាអ្នកបូជាទាំងពាន់នោះ មិនដល់នូវចំណិតរបស់អ្នកកំសត់ ដែលឲ្យទានដោយធម៌ មានបការៈដូច្នោះ។
ចប់ ពិលារកោសិយជាតក ទី១២។
ចក្កវាកជាតក ទី១៣
[៧៥១] (ក្អែក សួរថា) ម្នាលចាក្រពាក អ្នកមានសរីរៈដ៏មាំមួន មានសម្បុរ និងរូបដ៏ល្អ មានសម្បុរក្រហមអំពីកំណើត មានរូបដ៏សមរម្យ មានឥន្ទ្រិយ គឺមុខថា្លផូរផង់។
[៧៥២] អ្នកទំនៅឰដ៏ឆ្នេរស្ទឹងគង្គា ប្រហែលជាស៊ីនូវភោជន គឺត្រីក្អែក ត្រីសណ្តាយ ត្រីក្បក ត្រីបា្រ និងត្រីឆ្ពឹនយ៉ាងនេះឬ។
[៧៥៣] (ចាក្រពាក ឆ្លើយថា) ម្នាលសម្លាញ់ ខ្ញុំមិនបរិភោគនូវសាច់របស់សត្វគោក និងសត្វទឹក វៀរលែងតែសារាយ និងចកចេញ វត្ថុដទៃ (ក្រៅអំពីសាច់) ជាភោជនរបស់ខ្ញុំ។
ID: 636868123517181903
ទៅកាន់ទំព័រ៖