ព្រះត្រៃបិដក ភាគ ៥៩
[៧៥៤] (ក្អែក....) ម្នាលសម្លាញ់ ខ្ញុំមិនជឿថា សារាយ និងចកនោះ ជាភោជនរបស់ចាក្រពាកទេ ចំណែកខាងខ្ញុំ បរិភោគអាហារភោជនដែលលាយដោយអំបិល និងប្រេងក្នុងស្រុក។
[៧៥៥] (ខ្ញុំបរិភោគ) នូវបាយ លាយដោយសាច់ដ៏ស្អាត ដែលគេធ្វើក្នុងពួកមនុស្ស ម្នាលចាក្រពាក អ្នកមានសម្បុរយ៉ាងណា ខ្ញុំមិនមានសម្បុរប្រាកដដូច្នោះទេ។
[៧៥៦] (ចាក្រពាក....) អ្នកបៀតបៀននូវពួកមនុស្ស សត្វ ឃើញនូវពៀរក្នុងខ្លួន ស៊ីទាំងតក់ស្លុត ភិតភ័យ ព្រោះហេតុនោះ ទើបពណ៌សម្បុររបស់អ្នកប្រាកដដូច្នោះ។
[៧៥៧] ម្នាលក្អែក អ្នកត្រូវសត្វលោកទាំងពួងខឹង បិណា្ឌហារដែលអ្នកបានមក ដោយអំពើដ៏អាក្រក់ បានជាមិនស្កប់ស្កល់ (ដល់អ្នក) ព្រោះហេតុនោះ ពណ៌សម្បុររបស់អ្នកប្រាកដដូច្នោះ។
[៧៥៨] ម្នាលសម្លាញ់ ខ្លួនខ្ញុំមិនបៀតបៀនពួកសត្វទាំងពួងមកស៊ីទេ ខ្ញុំមានសេចក្តីខ្វល់ខ្វាយតិច ប្រាសចាកសេចក្តីរង្កៀស មិនមានសេចក្តីសោកភ័យអំពីទីណាទេ។
[៧៥៩] អ្នកនោះ ចូរធ្វើនូវអានុភាព គឺសេចក្តីព្យាយាម ចូរផ្លាស់មារយាទចេញ កាលបើអ្នកប្រព្រឹត្តនូវការមិនបៀតបៀនគេ នឹងបានជាទីស្រឡាញ់ (របស់សត្វលោក) ដូចជាខ្ញុំដែរ។
ID: 636868123871782185
ទៅកាន់ទំព័រ៖