ព្រះត្រៃបិដក ភាគ ៥៩

​អហិតុណ្ឌិក​ជាតក​ ​ទី៥​


 [​៧២​]​ ​(​អហិតុណ្ឌិក​បុរស​អ្នកចាប់​ពស់​ ​និយាយ​នឹង​ស្វា​ថា​)​ ​ម្នាល​សម្លាញ់​មានមុខ​ល្អ​ ​ខ្ញុំ​ជា​អ្នក​លេង​លែ្បង​ ​ចាញ់ហើយ​ដោយ​លែ្បង​ភ្នាល់​ ​អ្នក​ចូរ​ទំលាក់​នូវ​ផ្លែស្វាយ​ទុំ​ ​យើង​ស៊ី​ដោយសារ​សេចក្តី​ព្យាយាម​របស់​អ្នក​។​
 [​៧៣​]​ ​(​ស្វា​និយាយ​ថា​)​ ​ម្នាល​សម្លាញ់​ ​ពាក្យ​នេះ​ ​ពេញជា​កុហក​ ​អ្នក​សរសើរ​ខ្ញុំ​ ​ដោយ​ពាក្យ​មិន​ពិត​ ​ស្វា​ណា​ឈ្មោះថា​ ​មានមុខ​ល្អ​ ​ដែល​អ្នក​ធ្លាប់​ឮ​ ​ឬ​ធ្លាប់​ឃើញ​។​
 [​៧៤​]​ ​ម្នាល​អហិ​តុ​ណ្ឌិ​កៈ​ ​អ្នក​ ​(​ធ្វើ​)​ ​នូវ​អំពើ​ណា​ ​ចំពោះ​ខ្ញុំ​ ​អំពើនោះ​ ​(​មាន​)​ ​ក្នុងចិត្ត​អញ​ ​ក្នុង​ថៃ្ង​នេះឯង​ ​អ្នក​ចូរ​ទៅ​ឯ​ផ្សារ​លក់​ស្រូវ​ ​ជា​អ្នក​ស្រវឹង​ ​ហើយ​វាយ​ខ្ញុំ​ដែល​កំពុង​ស្រេក​ឃា្លន​។​
 [​៧៥​]​ ​ខ្ញុំ​កាល​នឹកឃើញ​ហេតុ​នោះ​ ​ដេក​ជា​ទុក្ខ​ ​ទោះបី​អ្នកឲ្យ​ខ្ញុំ​សោយរាជ្យ​ ​ហើយ​អ្នកសុំ​ស្វាយ​ខ្ញុំ​ ​ខ្ញុំ​ក៏​មិន​ឲ្យ​ ​ព្រោះ​ខ្ញុំ​ត្រូវ​ភ័យ​គំរាម​ហើយ​។​
 [​៧៦​]​ ​អ្នកប្រាជ្ញ​ស្គាល់​នូវ​បុគ្គល​ណា​ ​ដែល​កើត​ក្នុង​ត្រកូល​ ​ជា​អ្នក​ឆ្អែត​ស្កប់ស្កល់​ក្នុង​គភ៌​ ​ជា​អ្នក​មិន​កំណាញ់​ ​គួរ​ចង​សម្លាញ់​ ​ចងមិត្ត​នឹង​បុគ្គល​នោះ​។​

​ចប់​ ​អហិតុណ្ឌិក​ជាតក​ ​ទី៥​។​

ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636868022876025558
ទៅកាន់ទំព័រ៖