ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧៦៣​]​ ​មួយទៀត​ ​ខ្ញុំ​ដឹង​នូវ​កាលគួរ​ ​ហើយ​ញ៉ាំង​ប្រយោជន៍ឲ្យ​ចំរើន​ដោយ​ប្រាជ្ញា​ ​(​របស់​ខ្លួន​)​ ​ព្រោះ​សេចក្តី​ព្យាយាម​ដ៏​ក្លៀវក្លា​ ​ដូច​សត្វ​សីហៈ​ធ្វើ​សេចក្តី​ព្យាយាម​ដ៏​រឹងប៉ឹង​ ​អ្នក​គង់​នឹង​ឃើញ​ខ្ញុំ​ម្តង​ទៀត​ ​ដោយ​ឫទ្ធិ​នោះ​មិនខាន​។​ ​
 ​[​៧៦៤​]​ ​(​ព្រះរាជា​ ​ត្រាស់​សួរ​ថា​)​ ​ជន​ពួក​ខ្លះ​ ​ជា​អ្នកមាន​សេចក្តី​សុខ​ ​ទើប​មិន​ធ្វើបាប​ ​ជន​ពួក​ខ្លះទៀត​ ​(​មិន​ធ្វើបាប​)​ ​ព្រោះ​ខ្លាច​អំពី​ការ​ជាប់​ចំពាក់​ដោ​យតំ​ណេះ​ដំនៀល​ ​អ្នកជា​បុគ្គល​អាច​មានគំនិត​គិត​នូវ​ប្រយោជន៍​ដ៏​ទូលាយ​បាន​ ​ហេតុអ្វី​ ​ក៏​មិន​ធ្វើ​សេចក្តី​លំបាក​ដល់​យើង​។​
 [​៧៦៥​]​ ​(​ព្រះពោធិសត្វ​.​.​.​.​)​ ​បណ្ឌិត​ទាំងឡាយ​ ​រមែង​មិន​ប្រព្រឹត្ត​នូវ​អំពើ​ដ៏​លាមក​ ​ព្រោះ​ហេតុ​នៃ​សេចក្តី​សុខ​ផ្ទាល់ខ្លួន​ទេ​ ​ទោះបី​ត្រូវ​សេចក្តី​ទុក្ខ​ប៉ះពាល់​ ​ឬ​ឃា្លត​ចាក​ ​(​សម្បត្តិ​)​ ​ក៏​រមែង​មិន​លះបង់​នូវ​ធម៌​ ​ព្រោះ​សេចក្តី​ស្រឡាញ់​ ​និង​សេចក្តី​ស្អប់​ឡើយ​។​
 ​[​៧៦៦​]​ ​(​ព្រះរាជា​.​.​.​.​)​ ​បុគ្គល​គប្បី​លើ​ក​តំ​កើង​នូវ​ខ្លួន​ដ៏​ក្រ​ក្សត់​ ​(​ឲ្យ​តាំងនៅ​ក្នុង​សម្បត្តិ​)​ ​ដោយ​ពាក្យ​សរសើរ​ ​ឬ​ដោយ​ពាក្យ​ដ៏​ទន់​ ​ឬក៏​ដោយ​ពាក្យទ្រគោះ​ណា​នីមួយ​ ​ហើយ​សឹម​ប្រព្រឹត្ត​ធម៌​ដោយ​ប្រពៃ​ ​ក្នុង​កាល​ជា​ខាងក្រោយ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636868124441254757
ទៅកាន់ទំព័រ៖