ព្រះត្រៃបិដក ភាគ ៥៩
[៧៨៤] អ្នកប្រាថ្នានូវទន្សាយមាស កែវមណី (លោហៈ) ឬប្រាក់ ឬក៏ទន្សាយធ្វើដោយស័ង្ខ ដោយសិលា ដោយកែវប្រពាឡ យើងនឹងឲ្យគេធ្វើទន្សាយនោះដល់អ្នក (បើអ្នកមិនពេញចិត្តទន្សាយនោះទេ) ទន្សាយឯទៀតក្នុងព្រៃ រកស៊ីក្នុងព្រៃ យើងនឹងឲ្យគេនាំទន្សាយទាំងនោះមកឲ្យអ្នក អ្នកត្រូវការទន្សាយបែបណា (ចូរប្រាប់យើងក្នុងកាលឥឡូវនេះ)។
[៧៨៥] (ឃតបណ្ឌិត ឆ្លើយថា) ពួកទន្សាយណា ដែលអាស្រ័យនៅលើផែនដី ខ្ញុំមិនចង់បានទន្សាយនោះទេ ខ្ញុំចង់បានទន្សាយអំពីដួងព្រះចន្ទ បពិត្រព្រះកេសវៈ សូមព្រះអង្គញុំាងទន្សាយនោះឲ្យចុះមកដើម្បីខ្ញុំ។
[៧៨៦] (ព្រះបាទកេសវៈ ....) អ្នកណាប្រាថ្នានូវរបស់ដែលមិនគួរប្រាថ្នា (ដូចជា) អ្នកប្រាថ្នានូវទន្សាយអំពីដួងព្រះចន្ទ ម្នាលអ្នកជាញាតិ អ្នកនោះ នឹងលះបង់ជីវិត ជាទីស្រឡាញ់ដោយពិត (ក៏មិនបានទន្សាយនោះដែរ)។
ID: 636868126281219997
ទៅកាន់ទំព័រ៖