ព្រះត្រៃបិដក ភាគ ៥៩
[៧៨៧] (ឃតបណ្ឌិត....) បពិត្រព្រះកណ្ហាយនគោត្រ បើព្រះអង្គទ្រង់ជា្របយ៉ាងនោះ ព្រះអង្គទ្រង់ប្រៀនប្រដៅបុគ្គលដទៃ ហេតុអ្វី ព្រះអង្គសោកស្តាយនឹងបុត្រដែលទទួលមរណភាពក្នុងកាលមុន រហូតមកក្នុងថ្ងៃនេះ។
[៧៨៨] របស់ណា ដែលមនុស្ស ឬអមនុស្ស មិនគប្បីបានវិញ ដោយប្រាថ្នាថា (ព្រះអង្គប្រាថ្នានូវរបស់នោះថា) បុត្តរបស់អញកើតហើយ កុំស្លាប់ឡើយ ដូច្នេះ ព្រះអង្គនឹងគប្បីបានរបស់ដែលមិនគប្បីបានអំពីទីណាកើត។ បពិត្រព្រះកណ្ហាយនគោត្រ ព្រះអង្គសោកស្តាយនឹងបុត្តណា ដែលទៅកាន់បរលោកហើយ ព្រះអង្គអាចនាំបុត្តនោះមកវិញដោយមន្ត ដោយថ្នាំ ដែលធ្វើដោយឫសឈើ ដោយឱសថ ឬក៏ដោយទ្រព្យមិនបានឡើយ។
ID: 636868126536064573
ទៅកាន់ទំព័រ៖