ព្រះត្រៃបិដក ភាគ ៥៩

​គុម្ភិ​យ​ជាតក​ ​ទី៦​


 [​៧៧​]​ ​(​ព្រះសម្ពុទ្ធ​ ​ទ្រង់​ពោល​ថា​)​ ​ថ្នាំពិស​ ​មាន​ពណ៌​ល្អ​ ​មាន​រស​ឆ្ងាញ់​ ​មាន​ក្លិនក្រអូប​ ​យក្ខ​ឈ្មោះ​គុម្ភិយៈ​ ​ស្វែងរក​អាហារ​ ​បាន​ដាក់ថ្នាំ​ពិស​ ​(​ទុក​នៅ​)​ ​ក្នុង​ព្រៃ​។​
 [​៧៨​]​ ​ជន​ទាំងឡាយ​ណា​ ​សំគាល់​ថ្នាំពិស​ ​ថា​ជា​វត្ថុ​ផ្អែម​ ​ក៏​លិទ្ធ​ភ្លក្ស​នូវ​ថ្នាំពិស​នោះ​ ​ជន​ទាំងឡាយ​នោះ​ ​ក៏​ពុល​ដល់​នូវ​សេចក្តី​ស្លាប់​ដោយ​ថ្នាំពិស​នោះ​។​
 [​៧៩​]​ ​ជន​ទំាង​ឡាយ​ណា​ ​ពិចារណា​ឃើញច្បាស់​ ​ថា​ជា​ថ្នាំពិស​ ​ហើយ​វៀរ​ចេញ​ ​ជន​ទាំងឡាយ​នោះ​ ​ដល់​នូវ​សេចក្តី​សុខ​ក្នុង​ពួក​ជន​កំពុង​ក្តៅក្រហាយ​ ​ជា​អ្នក​ត្រជាក់ចិត្ត​ ​ក្នុង​ពួក​ជន​កំពុង​ក្តៅរោលរាល​។​
 [​៨០​]​ ​ថ្នាំពិស​ ​តែង​ប្រជុំ​ចុះ​ទៀប​ផ្លូវ​ធំ​ ​យ៉ាងណាមិញ​ ​កាម​ទាំងឡាយ​ ​ដូចជា​ពិស​ ​តែង​ប្រជុំ​ចុះ​ក្នុង​ពួក​មនុស្ស​ ​ក៏​យ៉ាងនោះ​ដែរ​ ​កាមគុណ​នេះ​ ​ជា​នុយ​ ​ជា​ចំណង​ ​ជា​អំណាច​នៃ​មច្ចុ​ ​ជាគូ​ហា​ ​ជាទី​អាស្រ័យ​នៅ​នៃ​មច្ចុ​។​
 [​៨១​]​ ​ជន​ទាំងឡាយ​ ​ជា​អ្នក​ក្តៅក្រហាយ​ ​លះ​វៀរ​នូវ​កា​មទំា​ងនេះ​ ​ដែល​ជា​គ្រឿង​ប្រើប្រាស់​ ​អស់​កាល​ទាំងពួង​ ​ជន​ទាំងឡាយ​នោះ​ ​ក៏​រមែង​កន្លង​នូវ​កិលេស​ ​ជា​គ្រឿង​ជាប់​ក្នុង​លោក​បាន​។​

​ចប់​ ​គុម្ភិ​យ​ជាតក​ ​ទី៦​។​

ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636868023248546865
ទៅកាន់ទំព័រ៖