ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧៩៥​]​ ​(​ព្រះរាជា​.​.​.​.​)​ ​មា្នល​ដំរី​ដ៏​ប្រសើរ​ ​មេ​ដំរី​ខ្វាក់ភ្នែក​ ​មិន​មាន​គេ​ដឹកនាំ​ ​ទង្គិច​ជើង​នឹង​ដង្គត់ឈើ​ ​បែរមុខ​ទៅ​រក​ភ្នំ​ចណ្ឌោ​រណៈ​ ​ដួល​នៅ​នោះ​ ​តើ​ត្រូវជា​អ្វី​នឹង​អ្នកឯង​។​
 [​៧៩៦​]​ ​(​ព្រះពោធិសត្វ​.​.​.​)​ ​បពិត្រមហារាជ​ ​មេ​ដំរី​ខ្វាក់ភ្នែក​ ​មិន​មាន​គេ​ដឹកនាំ​ ​ទង្គិច​ជើង​នឹង​ដង្គត់ឈើ​ ​បែរមុខ​ទៅ​រក​ភ្នំ​ចណ្ឌោ​រណៈ​ ​ដួល​នៅ​នោះ​ ​ត្រូវជា​មាតា​របស់​ទូលព្រះបង្គំជាខ្ញុំ​។​
 ​[​៧៩៧​]​ ​(​ព្រះរាជា​.​.​.​.​)​ ​អ្នក​ទាំងឡាយ​ចូរ​លែង​នូវ​ដំរី​ប្រសើរ​នុ៎ះ​ ​ជា​សត្វ​ចិញ្ចឹម​នូវ​មាតា​ ​ចូរ​ឲ្យ​ដំរី​បាន​ជួបជុំ​នឹង​មាតា​ ​ព្រមទាំង​ញាតិ​ទាំងពួង​ចុះ​។​
 [​៧៩៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ដំរី​គ្រាន់តែ​រួចចាក​ចំណង​ដែល​ព្រះរាជា​កាសី​ ​បាន​បញ្ចូន​ទៅ​ ​សម្រាក​ខ្លួន​តែមួយ​រំពេច​ ​ក៏​ដើរសំដៅទៅ​រក​ភ្នំ​ ​ដំរី​នោះ​ ​ចេញទៅ​អំពី​ភ្នំ​នោះ​ ​ដើរទៅ​កាន់​ព្រៃ​ ​ជាទី​ពួន​សម្ងំ​ដ៏​ត្រជាក់​ដែល​ដំរី​ធ្លាប់​សេព​ ​(​នៅ​)​ ​ហើយ​ដងទឹក​ ​ដោយ​ប្រមោយ​ ​យក​មក​ស្រោចស្រព​មាតា​។​
 ​[​៧៩៩​]​ ​(​មាតា​ពោធិសត្វ​.​.​.​)​ ​ភ្លៀង​អ្វី​ហ្នឹង​ផ្តេសផ្តាស​ ​បង្អុរ​ចុះ​ពុំជួ​កាល​សោះ​ ​កូនបង្កើត​របស់​អញ​ដែល​ជា​អ្នកបម្រើ​អញ​ ​ទៅបាត់​ហើយ​តើ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636868127764144815
ទៅកាន់ទំព័រ៖